ផ្ទុះគ្រាប់បែកក្បែររបងសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ គ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះយ៉ាងកក្រើក ក្បែររបងសាលារាជធានីភ្នំពេញ កាលពីវរលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ២០១៣(ក្បែររបងតុលាការពីខាងត្បូង) ក្នុងក្រុម៦២ ភូមិ ៧ សង្កាតវាលវង់ ខណ្ឌ៧មករា ។
ភ្លាមៗគេឃើញលោក ជួន សុវណ្ណ ស្នងការគរបាលរាជធានីភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុ និងម៉ោងជាង៣ក្រុមជំនាញផ្នែកគ្រាប់បែកបានទៅដល់។ ក្រោយការស្រាជ្រាវបានរកឃើញថា គ្រាប់បែកដែលផ្ទុះនោះ គឺជាគ្រាប់បែកកែច្នៃ ដែលគេដាក់ក្នុងប៊ីដុង យកទៅប្លុងចោលក្នុងធុងសំរាម ។
សម្លេងផ្ទុះទាំងពាក់កណ្ដាលអាធ្រាត្រដែល បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្លាដល់ប្រជាពលរដ្ឋនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែកញ្ចក់របស់ធនាគារអេស៊ីលីដា មានស្នាមផ្ទុះ ២-៣ កន្លែង។ ក្រុមមត្ថកកិច្ចពេលនេះកំពុងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវជា បន្តទៀត ដើម្បីឈានទៅកំណត់មុខសញ្ញាជនបង្ក ៕ នាង/Cambodia News