ជាតិ​វិទ្យុ​សកម្ម​ពីថាម​ពល​នុយ​ក្លេអ៊ែរនៅ​បាទ​សមុទ្របាន​ឡើង​ហួស​​កម្រិត​ដែល​អាច​ទប់​ស្កាត់

មន្ត្រី​​ឃ្លាំ​មើល​គម្រោង​នុយ​ក្លេ​អ៊ែរ​ មួយ​រូប​ របស់​ជប៉ុន​​ បាន​ឲ្យ​ដឹង​ ​ជាតិ​វិទ្យុ​សកម្ម​នៅ​បាទ​សមុទ្រ​​​បង្ក​ដោយ​ការ​ឆេះ​រោង​ចក្រ​ផលិត​ថាម​ពល ​នុយ​ក្លេអ៊ែរ​នៅ​​ Fukushima នោះ បាន​ឡើង​ហួស​​កម្រិត​ដែល​អាច​ទប់​ស្កាត់​បាន​​។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​ភ្នាក់​ងារ​និយ័ត​កម្ម​នុយ​ក្លេ​អ៊ែរ បាន​និយាយ​ថា​ ជាតិ​វិទ្យុ​សកម្ម​នៅ​ក្រោម​សមុទ្រ ហាក់​ដូចជា​មាន​ការ​កើន​ឡើង​​ ហួស​ពី​កម្រិត​ដែល​អាច​ទប់​ស្កាត់​បាន​។ មក​ដល់​ពេល​នេះ​ រោង​ចក្រ​នេះ​ឋិតនៅ​ក្នុង​ស្ថានភាព​អាសន្ន​ ។​ TEPCO ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថាមពលនុយ​ក្លេអ៊ែរនៅ​​ Fukushima នេះ កំពុង​តែ​​ព្យាយាម​​ ពុះពារ​ទប់​ស្កាត់លំហូរ​ទឹក​បាទ​សមុទ្រ​រាប់​តោនលីត​ដែល​ហូរ​ចូល​ក្នុង​ ម៉ាស៊ីន​ផលិត​​នុយ​ក្លេអ៊ែរ​​ជា​រៀង​រាល់​ថ្ងៃ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ទឹក​​​នេះ​កាន់​តែ​មាន​ការ​កើន​ឡើងនៃ​​ជាតិ​ពុល​យ៉ាង​ ឆាប់​រហ័ស​។

យ៉ាង​ណា​មិញ ក្រុម​ហ៊ុន​ខាង​លើ​នេះ ក៏​ធ្លាប់​ទទួល​បាន​ការ​ថ្កោល​ទោស​ ម្តង​ហើយ​ ចំ​ពោះ​ ការ​ដែល​មិន​បាន​ ផ្តល់​ព័ត៌មាន​ជា​សាធារណៈ​អំពីការ​​ធ្លាយ​សាយភាយ​​នៃ​​ជាតិ​វិទ្យុ​សកម្ម ចូល​ទៅ​ក្នុង​មហាសមុទ្រ ប៉ា​ស៊ី​ហ្វិកនោះ បើ​ទោះ​បីជា​ខ្លួន​ បាន​ដឹង​អំពី​ស្ថានការ​នេះ​ជា​ច្រើន​សប្តាហ៍​មុនហើយ​ក្តី៕​(Radio Australia)

 

Related Articles

Back to top button
Close
Close