កិច្ច​ចរចា​លើសំ​ណើរ​បញ្ចូល​ UN​ ជាអា​ជ្ញា​កណ្តាល ​កំពុង​ដំណើរ​ការ​

ភ្នំ​ពេញ​៖ មន្ត្រីជាន់ខ្ពស់ ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ខ្លួន​កំពុង​បន្ត​ចរចា​ជាមួយ​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សំណើរ​ទាមទារ​សមាស​ភាព​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល ក្នុង​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះ​ឆ្នោត​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទុកពេល​ឲ្យ គ​.​ជ​.​ប និង​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​រឿងនេះ​។ លោក អះអាងថា យុត្តិធម៌​នឹង​មិន​អាច​មាន​ឡើយ ប្រសិន​បើ​ទុកឲ្យ គ​.​ជ​.​ប និង គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកដោះស្រាយ​បញ្ហា​នេះ​នោះ។

អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា អះអាងថា មិន​មាន​ការប្រជុំ​ជា​ថ្មី​លើ​សំណើរ​នេះឡើយ ដោយហេតុ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិ សេធ​ចូលរួម​កាលពី​ថ្ងៃ​ចន្ទ ហេតុដូចនេះ គ.ជ.ប នឹង​បន្ត​អនុវត្ត​ការងារ​ទៅតាម​ច្បាប់ និង​ប្រតិទិន​ដែល​បាន​កំណត់។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា ករណី​នៅ​តែ​មាន​បញ្ហា​ផ្ទៃក្នុង មិន​ទុកចិត្ត​គ្នា​ក្រោយ​ពី​បោះឆ្នោត​ហើយ​បែបនេះ គឺ​អាច​បង្ក​នូវមាន​អសន្តិ​សុខ​ដល់​សង្គម និង​ពលរដ្ឋ​។ លោក​ថា ជម្រើស​ដ៏​ល្អ​នោះ គឺ​គប្បី​ស្នើ​ឲ្យមាន​សមាសភាព​អង្គ​ការ​ស​ហ​​ប្រជាជាតិ ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ឯករាជ្យ​នេះ៕ Cambodia News

Related Articles

Back to top button
Close
Close