ការ​ត្រួតពិនិត្យ​លទ្ធ​ផល​ឡើង​វិ​​ញ​ធ្វើ​បាន​ចំនួន​ ២២​រាជ​ធានី​ខេត្ត​ហើយ​

voterភ្នំ​ពេញ​៖ តាមការ​ប្រកាស​របស់ គ.ជ.ប កាល​ពី​រសៀល​ថ្ងៃទី០៥ ខែ​សីហា ម្សិលមិញ ការ​ត្រួត​ពិនិត្យ​លទ្ធផល​ឆ្នោត​ឡើង​វិញ​ដែល​ធ្វើ​ឡើង​​តាំង​ពី​ថ្ងៃទី០៣ ខែសីហា នោះ គឺ​បាន​ធ្វើ​រួច​រាល់​ចំនួន​២២​រាជធានី​ខេត្ត​ហើយ​ ដូច្នេះ គឺ​នៅ​សល់​តែ​២​ខេត្ត​​ទៀត​ប៉ុណ្ណោះ ដែល​មិន​ទាន់​ត្រួត​ពិនិត្យ គឺ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ។

សូម​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​លទ្ធផល​ឆ្នោត​ឡើង​វិញ​នេះ បើ​តាម គ.ជ.ប គឺ​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ដូច​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​អង្គការ​និកហ្វិច អង្គការ​អរុណរៈ អង្គការ​សមាគម​គ្រួសារ​អភិវឌ្ឍ៍ សមាគម​បញ្ញវ័ន្ត និង​យុវជ​ស្ម័គ្រចិត្ត (VIYA) វិទ្យាស្ថា​ពលរដ្ឋ​វិជ្ជា និង​វេទិកា​ប្រជាពលរដ្ឋ​ស្តីពី​កម្ពុជា​នៅ​ជប៉ុន៕ Cambodia News

Related Articles

Back to top button
Close
Close