ប្រមុខរដ្ឋាភិបាលហាម​ប្រជាពលរដ្ឋពិសា​​គ្រឿងស្រវឹងមុន​ថ្ងៃបោះឆ្នោត

លោក ស្វាយ ស៊ីថា ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​រម្លឹក​ទៅដល់​សមាជិក សមាជិកា របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទាំងអស់គ្នា ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​នូវ​សេចក្តីណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​មិន​ឲ្យ​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង មួយថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៣ នា​ថ្ងៃអាទិត្យ ទី​៣​មិថុនា ឆ្នាំ​២០១២​ខាង​មុខនេះ​។​

លោក ស្វាយ ស៊ីថា​ បាន​បន្ត​ថា បម្រាម​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច្នេះ ដើម្បី​រួមចំណែក​ទប់​ស្កាត់​អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ និង​បាតុភាព​នានា ដែល​អាច​បណ្តាល​មកជា​យថាហេតុ​ពី​ការ​ពិសា​រគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។​

ជាមួយគ្នា​នោះនៅ​ព្រឹក​ថ្ងៃទី ៣១​ ឧសភា​ ២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី មុន​កិច្ចប្រជុំ​ប្រចាំ​ថ្ងៃ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិការ​ទាំង​អស់រ​បស់​អង្គភាព ​​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ​២០១២ ខាងមុខនេះ កុំបី​អាក់ខាន ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ៕

Related Articles

Back to top button
Close
Close