កម្ពុជា​បញ្ជាក់​ពី​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​ក្រោយ​ការ​បោះ​ឆ្នោត​

ភ្នំ​ពេញ ៖ កាលពី​ថ្ងៃ​ទី​៥ ខែសីហា មន្រ្តី​​ជាន់​ខ្ពស់​​ កម្ពុជា​ បាន​ថ្លែង​​អះ​អាង​​បញ្ជាក់​​ប្រាប់​​អ្នក​ការ​ទូត​​អាល្លឺម៉ង់​ថា​ ដំណើរ​​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា​ កំពុង​​បោះ​​ជំហាន​​ទៅ​មុខ​​ជា​វិជ្ជមាន​​ តាម​រយៈ​​ការ​បោះ​ឆ្នោត​​សាកល​​រៀងរាល់​​៥​ឆ្នាំ​​ម្តង​ ​ក្នុង​ការ​​ជ្រើសរើស​​មេដឹក​នាំ​​របស់​ប្រទេស​​ខ្លួន។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងទៅកាន់អ្នកកាសែតព្រឹកថ្ងៃទី៥ ខែសីហា ២០១៣។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងទៅកាន់អ្នកកាសែតព្រឹកថ្ងៃទី៥ ខែសីហា ២០១៣។

លោក ​ស ​ខេង​ រដ្ឋ​មន្រ្តី​​ក្រសួង​​មហា​ផ្ទៃ​ ​បាន​ថ្លែង​​ប្រាប់​​លោក​ Wolfgang​ Moser​ ឯក​អគ្គ​​រដ្ឋ​​ទូត​អាល្លឺម៉ង់ ​ប្រចាំ​​កម្ពុជា ​ដែល​ចប់​អាណត្តិ​​ថា​ ទោះ​បី​ជា​​យ៉ាង​ណា​ក្តី​ ការ​បោះឆ្នោត​នេះ ​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​​នូវ​ការ​​អនុវត្ត​​លទ្ធិ​​ប្រជាធិបតេយ្យ​​ជា​​ ប្រក្រតី​​នៅ​កម្ពុជា​ ទោះ​ជា​​បក្ស​ណា​ឈ្នះ​ ឬ​ចាញ់​​យ៉ាង​ណា​ក្តី។

គណបក្ស ​​ប្រជាជន​​កម្ពុជា​ ដែល​កំពុង​​គ្រប់​គ្រង​​អំណាច​ បាន​ប្រកាស​ពី​​ជោគជ័យ​​របស់​ខ្លួន​​ ទៅ​​លើ​​គណបក្ស​​សង្រ្គោះ​ជាតិ​ ដែល​​ជា​ដៃ​គូ​​ប្រជែង​​របស់​ខ្លួន​ ខណៈ​គណបក្ស​សង្រ្គោះ​ជាតិ​ ក៏​បាន​ប្រកាស​​ពី​​ជោគ​ជ័យ​រ​បស់​ខ្លួន​ផង​ដែរ​ ប៉ុន្តែ​នៅ​តែ​​មិន​ទាន់​ទទួល​យក​​លទ្ធផល​ ដោយ​សារ​តែ​​ខ្លួន​​រក​​ឃើញ​ថា​ មាន​​ភាព​​មិន​ប្រក្រតី​ជា​ច្រើន​​នៅ​ក្នុង​​ការ​បោះ​ឆ្នោត៕​ Cambodia News

Related Articles

Back to top button
Close
Close