បុរសម្នាក់ស្រែកដូរមិនដូរគេស្រែកតបអត់ដូរវាយគ្នាបែកក្បាល ២នាក់
កណ្ដាល ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិពាម ប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង បុរស២នាក់បានរង របួសបែកក្បាលឈាមហូរពេញខ្លួនប្រាណ ដោយសារតែមិនព្រមនិយាយពាក្យដូរ តាមបុរសម្នាក់ទៀតដែលបានស្រែកថា ដូរមិនដូរ ។
ក្រោយកើតហេតុជនរងគ្រោះក្រោយពីកើតហេតុបានមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំបិលទាំងឈាមហូរស្រោចខ្លួន ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងឱ្យជួយអន្ដរា គមន៍ចាប់ខ្លួនជនដៃដល់ចាត់ការតាម ច្បាប់ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរ បាលឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព មិនបានប៉ុន្មានម៉ោងផងនោះ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងសាក សួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការពីបទបង្ករបួសស្នាម ។
មន្ដ្រីនគរបាលស្រុកស្អាងបានឱ្យ ដឹង ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន នោះឈ្មោះក្ដាម ចំរុង ភេទប្រុស អាយុ ៤៣ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះមានគ្នា២នាក់ ១- ឈ្មោះវ៉ន ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជាកសិករ និង២-ឈ្មោះឃាល ណុប ភេទប្រុស អាយុ៤៦ឆ្នាំ ជាកសិករ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ រងរបួស ត្រង់ក្បាលទាំង២នាក់ ។
មន្ដ្រីនគរបាលខាងលើបានបន្ដថា នៅ មុនពេលកើតហេតុឈ្មោះក្ដាម ចំរុង (ជនសង្ស័យ)បានដើរតាមផ្លូវហើយ ស្រែកថាដូរមិនដូរ ។ រំពេចនោះឈ្មោះ វ៉ន ម៉ៅ និងឈ្មោះឃាល ណុប ក៏បាន ស្រែកតបទៅវិញថាអត់ដូរ! ខណៈនោះ ឈ្មោះក្ដាម ចំរ៉ុង ក៏បានកាន់ដែកសរសៃ ១ដើមចូលទៅក្រោមផ្ទះឈ្មោះឃាល ណុប ហើយបានវាយទៅលើក្បាលឈ្មោះ ឃាល ណុប បណ្ដាលឱ្យបែកចេញឈាម ហូរស្រោចខ្លួន ។
ឃើញដូច្នេះឈ្មោះ វ៉ន ម៉ៅ ដែលនៅអង្គុយក្រោមផ្ទះឈ្មោះ ឃាល ណុប បានស្ទុះទៅជួយឃាត់ នៅ គ្រានោះដែរឈ្មោះក្ដាម ចំរុង ក៏បានប្រើ ដែកសរសៃវាយបន្ថែមទៅលើឈ្មោះវ៉ន ម៉ៅ មួយដែកសរសៃត្រូវចំក្បាលបណ្ដាល ឱ្យបែកឈាមដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋនៅជិតខាងបានទៅជួយឃាត់ ជនសង្ស័យ ហើយជនរងគ្រោះក៏បានទៅ ប្ដឹងសមត្ថកិច្ចនគរបាលឱ្យជួយអន្ដរាគមន៍ ចាប់ខ្លួនជនសង្ស័យតែម្ដង ។
ជនសង្ស័យបានឆ្លើយសារភាពថា រូប គេពិតជាបានធ្វើសកម្មភាពយកដែក សរសៃវាយទៅលើជនរងគ្រោះទាំង២ នាក់បណ្ដាលឱ្យរងរបួសប្រាកដមែន ៕ Cambodia News