លោក ហ៊ុន សែន ត្រៀមខ្លួនចចារជាមួយលោក សម រង្ស៊ី
ភ្នំពេញ៖ ទាក់ទងទៅនឹងបញ្ហាជម្លោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងអាណត្តិទី ៥ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចចារជាមួយគណបក្សប្រឆាំង
លោក ហ៊ុន សែន បានលើកឡើងថា មិនជាបញ្ហាអ្វីឡើយដែលថាគណបក្សណាឈ្នះ ឬចាញ់នោះ សំខាន់នោះ គឺការឈ្នះនៃប្រទេសជាតិ «របស់យើង»។
ក្នុងការចចារនេះ លោក ហ៊ុន សែន បានប្រាប់ទៅមន្ត្រីជាន់ខ្ពស់ ទាំង៣រូប មកពីគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើការចរចា ជាមួយលោក សម រង្ស៊ី ហើយលោកសង្ឃឹមថា ការចចារនេះនឹងទទួលបានលទ្ធផលល្អ។
យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តទៀតថា បើសិនជាចាំបាច់ លោកនឹងចរចាជាមួយ លោកសម រង្ស៊ី ដោយផ្ទាល់៕ Cambodia News