លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ វេលាម៉ោង៣និង៣០នាទីរសៀលនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញ វត្ដមាន ជាសាធារណៈលើកដំបូងក្រោយពី ការបោះឆ្នោត បានបញ្ចប់ទៅ ការបង្ហាញ វត្ដមាន នេះខណៈទៅពិនិត្យមើលដំណើរ ការសាងសង់ ស្ពានអាកាសស្ទឹងមានជ័យ។
សមត្ថកិច្ចចម្រុះមានប៉ូលិស ប៉េអឹម និងមន្ត្រីអាជ្ញាធរ បានពង្រាយកម្លាំងយាមកាមតឹងរ៉ឹងនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ចំណុចពីកែងស្តុបផ្សារដើមគ រហូតដល់វត្តស្ទឹងមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ថាតើមានស្ថានភាពបែបណា និងបានប៉ុន្មានភាគរយហើយ ។
ការបង្ហាញវត្ដមាន របស់លោកនាយក រដ្ឋមន្ដ្រី ចុះទៅពិនិត្យមើលការដ្ឋានស្ពាន អាកាសស្ទឹងមានជ័យខាងលើនេះ ដើម្បី បញ្ជាក់ទៅកាន់បងប្អូន ប្រជាពលរដ្ឋថា ពុំ មានព័ត៌មានដូចពាក្យចចាមអារ៉ាម ដែល លើកឡើងថា លោក ហ៊ុន សែន បានលាលែងពីតំណែង ហើយចាកចេញ ទៅក្រៅប្រទេសនោះទេ ៕ Cambodia News