ក្រុមហ៊ុនថៃមួយបានធ្វើការសុំក្ដីអភ័យទោស ចំពោះការលេចធ្លាយប្រេង
ក្រុមហ៊ុនថៃមួយបានធ្វើការសុំក្ដី អភ័យទោស ចំពោះការធ្លាយកំពប់ប្រេងដែលបណ្ដាលឲ្យខូចសោភ័ណភាពឆ្នេរសមុទ្ទ ទេសចរណ៍ពេញនិយមមួយកន្លែងនៅលើកោះមួយឋិតនៅឈូងសមុទ្ទថៃ។
កោះសាមិតមានទីតាំងនៅជិត ក្រុងបាងកក ជាហេតុធ្វើឲ្យកោះនេះពេញនិយមជាមួយនឹងទេសចរបរទេស ក៏ដូចជាទេសចរថៃដែលធ្វើដំណើរទៅកម្សាន្តនៅចុងសប្ដាហ៍។
ក្រុម ហ៊ុន PTT Global Chemical បានសារភាពថា មានការលេចធ្លាយប្រេងឆៅចំនួន៥ម៉ឺនលីត្រ ពីបណ្ដាញបំពង់ប្រេងចូលទៅក្នុងសមុទ្ទ នៅពេលដែលមានការជញ្ជូនចេញទំនិញពីនាវាដឹកប្រេងមួយគ្រឿង កាលពីចុងសប្ដាហ៍កន្លងទៅ។
កងនាវាចរណ៍ ថៃរួមជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន PTT Global Chemical កំពុងតែខិតខំសម្អាតតំបន់ឆ្នេរដែលមានប្រេងនេះ ហើយក្រុមហ៊ុននេះថ្លែងអះអាងថាគេអាចធ្វើការងារនេះឲ្យហើយនៅត្រឹម ថ្ងៃព្រហស្បតិ៍អាទិត្យនេះ៕ (Radio Australia)