អ្នកភូមិបឹងកក់១៣នាក់ត្រូវ​បានតុលាការកាត់ទោស​ឲ្យជាប់គុកម្នាក់២ឆ្នាំកន្លះ

កាល​ពី​​ថ្ងៃ​ទី​២៤ ឧសភា ២០១២ តុលាការ​រាជធានី​​ភ្នំពេញ បាន​បើក​សវនាការ​ផ្ដន្ទាទោស​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ ១៣​នាក់ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២​ឆ្នាំ​កន្លះពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

តាម​របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​សរសេរ​ថា នៅ​ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១២ គិត​ពី​ខែ​មករា ដល់​ខែ​ឧសភា នេះ មាន​អំពើ​ហិង្សា​ប្រើ​អាវុធ​យ៉ាង​តិច ៥​ករណី និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​ចំនួន ៣​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​មនុស្ស​ប្រមាណ ២៤​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខែត្រ​ក្រចេះ និង​ករណី​ចាប់​ខ្លួន​អ្នក​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ លួន សុវ៉ាត។

អង្គការ​សង្គម​ស៊ីវិល​​​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​​រដ្ឋាភិបាល ដែលមិន​អាច​គ្រប់គ្រង​លើ​កង​កម្លាំង​យោធា និង​ប៉ូលិស ដែល​ប្រើ​​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា ដើម្បី​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ឯក​ជន​នោះ។ ហើយ​បញ្ហា​ទាំង​នេះរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​បង្ហាញ​​គំរូ​អាក្រក់​ដល់​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន ក្នុង​ឋានៈ​ខ្លួន​ជា​ប្រធាន​សមាគម​អាស៊ាន​​៕

Related Articles

Back to top button
Close
Close