លោក ​ឈាង​ វុន៖ ​ធ្វើ​រដ្ឋា​ភិបាល​ជា​មួយ​បក្ស​ប្រឆាំង​ប្រជា​ធិបតេយ្យ​គ្មាន​ន័យ​

ភ្នំពេញ ៖ ​លោក ឈាង វុន ​មាន​ប្រសាសន៍ថា ​ការ​បោះ​ឆ្នោត​​ដែល​ប្រ​ព្រឹត្ត​​ទៅ​កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​ ​​​​កន្លង​មក ​​​តាម​​លទ្ធ​ផល​​​​បណ្តោះ​អាសន្ន​​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​ នៅ​​តែ​​​មាន​តួនាទី​​ដែល​ប្រជាពលរដ្ឋ​​ទទួល​​​ស្គាល់​​ក្នុង​ការ​​​បោះ​ ឆ្នោត​​ជូន​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បន្ត​ការ​ដឹក​នាំ​ប្រទេស​ត​ទៅ​ទៀត​​ ដើម្បី​ដោះស្រាយ​​អ្វីៗ​​​ជាច្រើន​​​ដែល​​បន្សល់​ទុក​ពី​របប​ខ្មែរ​ក្រហម​ ​។

លោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង
លោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង

ដូច្នេះ​​នៅ​នីតិ​កាល​​​ទី​៥នេះ ប្រជា​ពលរដ្ឋ​​​​បាន​ប្រគល់​​​​ឱ្យ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ចំនួន​​៦៨​ អាសនៈ​​​​ ហើយ​​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​​ទទួល​បាន​​​​៥៥​​​អាសនៈ​​ ដែល​​ជា​លទ្ធ​​ផល​​​​បឋម​​​​​​ទទួល​បាន​​ ។ ​

ចំពោះ​​​​​​បញ្ហា​​​ដែល​​​​កើត​ឡើង​​​​ ដល់​​ការ​បង្កើត​​​​រាជ​​រដ្ឋាភិ​បាល​​​​​​ចម្រុះ​​ លោក ​ឈាន វុន​ ​បាន​បញ្ជាក់​ថា ​​​«បញ្ហា​​​នេះ​រាជ​រដ្ឋាភិ​បាល​​កំពុង​​​​ពិចារណា​​​​​​មើល​​​ ប៉ុន្តែ​​​ប្រសិន​​​បើ​​យើង​​​​បង្កើត​​រាជ​រដ្ឋាភិបាល​​​ចម្រុះ​​​នោះ​ ប្រទេស​​​ដែល​កាន់​​លទ្ធិ​ប្រជា​ធិបតេយ្យ​​​លែង​មាន​​​ន័យ​ទៀត​​ ហើយ​​ការ​ប្រកួត​ប្រជែង​​​គ្នា​​រវាង​​​គណ​បក្ស​កាន់​​អំណាច​ ​​និង​គណបក្ស​ប្រឆាំង​​​ក៏​គ្មានន័យ​ដែរ ។

​​​បើ​យើង​​គិត​​មើល​​ទៅ​​​​ប្រទេស​​​កាន់​របប​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​មួយ​​ ចំនួន​​​​មាន​​គណបក្ស​​​​​​កាន់​អំណាច​​​​ និង​គណបក្ស​ប្រឆាំង​» ។ តាម​ការ​វិវឌ្ឍរបស់​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​លើ​ពិភព​លោក​ មិន​អាចមានគណបក្ស​នយោ​បាយ​ណាមួយ​ឈ្នះ​ជា​រៀង​រហូត​នោះទេ ។​

លោក​ ឈាង វុន​ បញ្ជាក់​ថា​ បើ​អនុម័ត​ត្រូវ​៥០​បូក១​ វាអាច​ធ្វើ​ទៅ​បាន​សម្រាប់​កូរ៉ូម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​៦៨​ទៅ​ហើយ​ ប៉ុន្តែ​បើ​ច្បាប់​ណា​តម្រូវ​ឱ្យ​២​ភាគ​៣​នោះ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​ គណបក្ស​ប្រឆាំង ។​ ច្បាប់​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូល​រួម​២​ភាគ​៣​ គឺ​ច្បាប់​រៀបចំ​អង្គការ​… ចំណែក​ការ​អនុម័ត​ដែល​ត្រូវ​៥០​បូក​១​នោះ​មាន​ច្បាប់​កំណត់​សម​ភាព​រាជ​ រដ្ឋាភិ​បាល​ ច្បាប់​រៀបចំ​ថវិកា​ជាតិ​ ៕​ Cambodia News

Related Articles

Back to top button
Close
Close