​ការក្រោកឡើងតវ៉ា​បញ្ចេញមតិអាចនាំ​ឲ្យមានការផ្លាស់ប្ដូរ

កាល​ពី​ថ្ងៃទី​២៣ ឧសភា ២០១២ អង្គការ​លើកលែង​ទោស​អន្តរជាតិ ​( Amnesty International ) បាន​ធ្វើ​ការ​កត់​សម្គាល់​​នៅ​ក្នុង​​របាយ​ការណ៏​​របស់​ខ្លួន​មួយ ​​ដែល​​គេ​​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ថា ​ការ​​ក្រោក​ឡើង​របស់​ប្រជាពលរដ្ឋ​តវ៉ាពីបញ្ហា​​ដីធ្លី ក៏ដូច​ជា​ការ​ប្រឆាំង​​ចំពោះ​​ការ​ជិះ​ជាន់​​ពី​សំណាក់​ក្រុម​​ហ៊ុន​​ថៅ​កែ​រោង​ចក្រ បាន​​នាំ​ឲ្យ​​មាន​ការ​​ផ្លាស់​ប្ដូរ។

នៅ​ក្នុង​របាយការណ៏​​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​​ប្រឈម​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​​របស់​ខ្លួន តាម​រយៈការ​ដាក់​កំហិត​​សេរីភាព​បញ្ចេញមតិកាន់​តែ​ធ្ងន់ធ្ងរទៅៗហើយ ក្នុង​នោះក៏​​មាន​សមាជិក​​​នៃ​ក្រុម​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ​ ត្រូវ​ទទួល​រង​ការ​វាយ​ដំលើ​រាង្គកាយ ការ​ចាប់​ខ្លួន​ផ្ដន្ទា​ទោស ដោយ​អាជ្ញាធរ ដោយ​សារតែសកម្មភាព​តវ៉ា​​របស់​ពួក​គេ​ដោយ​​សន្តិវិធី​របស់​ពួក​គេ ។

​លោករ៉ូភឺត អាបបូត ( Ropert Abbot)​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​នេះ​បាន​និយាយ​​ថា​ ការ​តវ៉ា អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ ដូច​ជាករណី​អ្នក​បឹងកក់ ​ទី​​បំផុត​​ត្រូវ​​បាន​រដ្ឋាភិ​បាល​ផ្ដល់​​ដី​ទំហំ​១២,៤៤​ហិកតារ និង​រោង​ចក្រ​មួយ​ចំនួន​បាន​ធ្វើ​ការ​ឆ្លើយ​តប ​ទៅ​​តាម​​សំណើ​ទាមទារ​​របស់​ក្រុម​កម្មករ ដោយ​សារ​តែ​មាន​​ការ​តវ៉ា​របស់​ពួក​គេ៕

Related Articles

Back to top button
Close
Close