គណ​បក្ស​ប្រ​ឆាំង​ត្រៀម​ធ្វើ​បាតុ​កម្ម​ធំ​ត​វ៉ា​ចំពោះ​លទ្ធ​ផល​ឆ្នោត​

ភ្នំ​ពេញ​៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ខ្លួន​នៅ​ខាង​មុខ​ទី​ស្នាក់​​ការ​ក្នុង​សង្កាត់​ ចាក់អង្រែ​ថា គណបក្ស​នេះ​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ធំ​នៅ​ទូទាំង​ប្រទេស ប្រសិន​បើ​​មិន​មាន​ការ​ទទួល​ស្គាល់​ថា គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះការ​បោះ​ឆ្នោតលើក​នេះ​នោះ​​ទេ។

លោក សម រង្ស៊ី  ប្រធានគណបក្សសង្រ្គោះជាតិ (ឆ្វេង) និងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ (ស្តាំ)។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (ឆ្វេង) និងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ (ស្តាំ)។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​សង្រ្គោះ​ជាតិ គឺ​ពិត​ជា​គណ​បក្ស​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្រ្ត​អាណត្តិ​ទី៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី២៨ ខែកក្កដា។ ជាមួយ​គ្នា​នេះ​លោក សម រង្ស៊ី បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​ឲ្យ​បញ្ជូន​សារ​តគ្នា​នៅ​លើ​បណ្តាញ​សង្គម អំពី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ។

ប៉ុន្តែ​បើ​តាម​លោក កឹម សុខា គណបក្ស​ប្រឆាំង​នឹង​ទុក​ពេល​១ខែ​យ៉ាង​យូរ ដើម្បី​​ឲ្យ​​មាន​ការ​ស្រាវ​ជ្រា​វ​ពី​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​ការ​ បោះឆ្នោត​ដែល​រៀបចំ​ដោយ​ គ.ជ.ប៕ Cambodia News

Related Articles

Back to top button
Close
Close