ទឹករំអិលតិចតើគួរដោះស្រាយសោយវិធីណា?
សុខភាព៖ យោងតាមការបកស្រាយបំភ្លឺ ពីលទ្ធផលសិក្សាស្រាវជ្រាវពីក្រុមអ្នកជំនាញ ផ្នែកផ្លូវភេទ គេបានអធិប្បាយថា សរីរៈរបស់ ស្ត្រី នឹងភ្ញោចចេញទឹករំអិលនៅក្នុងរន្ធភេទ គឺ ក្នុងខណៈពេលដែលស្ត្រីទទួលបានអារម្មណ៍ផ្លូវ ភេទស្រើបស្រាល ដោយទឹករំអិលនេះវាមាន តួនាទីជួយការពារមិនឱ្យមានអាការកកិតគ្នា រវាងអង្គជាតបុរស និងស្រទាប់សាច់ក្នុងរន្ធភេទ ស្ត្រី នៅពេលដែលអង្គជាតបុរសធ្វើចលនា ចេញចូល ។
គេអាចពោលបានថា ទឹករំអិលនេះ ក៏ មានចំណែករារាំងមិនឱ្យស្ត្រីមានកូនបែប ប្រយោលបានដែរ ព្រោះថានៅពេលមានទឹក រំអិលតិច ការរួមភេទនឹងបង្កឱ្យមានការឈឺ ចាប់ គ្មានអារម្មណ៍ត្រេកត្រអាល និងស្រើប ស្រាលឡើង ដែលជាហេតុមិនចង់រួមភេទ ។
ដូច្នេះដំបូន្មានចុងក្រោយណែនាំឱ្យអ្នក ទាំងពីរព្យាយាមបបោសអង្អែលគ្នាឱ្យដល់ កម្រិត ដើម្បីឱ្យផុសអារម្មណ៍ស្រើបស្រាល ឬ អាចប្រើប្រាស់ទឹករំអិលជាជំនួយក៏បានដែរ ៕ វត្តី/Cambodia News