មានភាពមិនប្រក្រតី កើតឡើង ក្នុងអំឡុងការបោះឆ្នោតនីតិកាលទី៥
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោតឆ្នំា២០១៣ ដែលមាន អង្គការមួយចំនួន បានចូលរួមឃ្លាំមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ បានបង្ហាញថា មានភាពមិនប្រក្រតី មួយចំនួនបានកើតឡើង។

ភាពមិនប្រក្រតីទាំងនោះ រួមមាន ការបោះឆ្នោត របស់ប្រជាពលរដ្ឋមានតែ ៦៨ភាគរយ ខណៈដែលប្រជាពលរដ្ឋ ភាគច្រើនបំផុត បាននាំគ្នាទៅបោះឆ្នោត បញ្ហាទឹកថ្នាំអាចលុបជ្រះ ដោយមិនចាំបាច់ប្រើប្រាស់ សារធាតុគីមី, បញ្ហាបញ្ជីឈ្មោះបាត់ឈ្មោះ និងមានអ្នកបោះជំនួស, បញ្ហាខុសគ្នា ដោយឃើញឈ្មោះនៅលើ អនឡាញ ប៉ុន្តែមិនឃើញនៅការិយាល័យបោះឆ្នោត និងនៅតាមមណ្ឌលធំៗមួយចំនួន ដែលមានអ្នកបោះឆ្នោត ច្រើន ដែលភាពមិនប្រក្រតីនេះ បានជះឥទ្ធិពលខ្លំាង នៅមណ្ឌលទំាងនោះ ទៅនឹងចំនួនអាសនៈ។
ពាក់ព័ន្ធនឹងមិនប្រក្រតី នៃបញ្ជីឈ្មោះបោះឆ្នោតនេះដែរ បន្ទប់ស្ថានការណ៍ ក៏បានអំពាវនាវ ឲ្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ធ្វើការដោយបើកចំហ ដោយសហការជាមួយ អង្គការសង្គមស៊ីវិល ដើម្បីបញ្ជាក់ពី តម្លាភាព នៃការបោះឆ្នោតនេះ៕ Cambodia News