ព្រះ​អនុជ​អ​តីត​ព្រះ​មហាក្ស​ត្រ​មួយអ​ង្គ​បាន​ចូលទិ​វង្គត​

ភ្នំពេញ​៖ តាម​សេចក្ដីរាយការណ៍​នានា បានឲ្យដឹងថា ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ​វិជ្ជ​រ៉ា បាន​​យាង​​ចូល​ទិវង្គត​​នៅ​​ប្រទេស​​បារាំង ​ក្នុង​​ព្រះ​ជន្មាយុ ៦៨​ព្រះ​វស្សា​ដោយ​​រោគា​ពាធ កាល​ពី​​ម៉ោង​​៩​​យប់ ថ្ងៃ​​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វិជ្ជរ៉ា
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វិជ្ជរ៉ា

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ​វិជ្ជរ៉ា គឺ​ជា​​ព្រះ​រាម សម្ដេច នរោត្តម សេរី​វុ​ធ និង​​ជា​​ព្រះ​អនុជ​របស់​ព្រះ​បាទ​​នរោត្តម សីហនុ ។ ព្រះ​​អង្គ​ជា រាជ​វង្ស​​មួយ​​អង្គ​​មាន​ព្រះ​នាម​​ល្បី ថា​​ជា​​អ្នក​នយោបាយ​ស្នេហា​​ជាតិ មាតុភូមិ នៅពេល​ព្រះ​អង្គ​​ជា​អ្នក​​តំណាងរាស្ត្រ​គណបក្សហ៊្វុន​​ស៊ិន​ប៉ិច កាលពី​​​អាណត្តិ​​ទី​មួ​យ ​និង​​ទី​ពីរ។

​ព្រះ​អង្គ​​បាន​មាន​សកម្មភាព​ជាច្រើន ក្នុងការ​​ការពារជាតិ​កម្ពុជា ពី​ការប៉ុនប៉ង​ឈ្លាន​ពាន​របស់​​ប្រទេស​​ជិត​ខាង។ បើ​ទោះ​ជា​​យ៉ាង​ណា ខុទ្ទកាល័យ​​ព្រះ​បរម​រាជ​វាំង មិន​​ទា​ន់​ចេញ​​ព្រះ​រាជ​សារ​​ប្រកាស​​ធ្វើ​​ពិធី​​បុណ្យ​​ជា​​ផ្លូវការ​​ នៅ​ឡើយ​​ទេ៕ Cambodia News

Related Articles

Back to top button
Close
Close