អត្រាយុវជុនគ្មានការងារធ្វើធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ
តាមការឲ្យដឹងពីអង្គការពលកម្មអន្តរជាតិ (ILO) យុវជនគ្មានការងារធ្វើស្ទើរតែត្រឡប់ទៅរកភាព ដើមក្នុងកម្រិតបញ្ហាធ្ងន់ធ្ងរបំផុត បន្ទាប់ពីផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយវា ទំនងមិនធូរស្រាលទេរហូតដល់ឆ្នាំ ២០១៦។
អង្គការ ILO និយាយថា មានយុវជនប្រមាណ៧៥លាននាក់ ឬ ១២,៧ភាគរយនៃមនុស្សចន្លោះពី ១៥ទៅ ២៤ឆ្នាំ នឹងត្រូវបាត់បង់ ការងាររបស់ខ្លួនក្នុងឆ្នាំនេះ ។ វាជាអត្រាកើនឡើង១២,៦ភាគរយធៀបជាមួយឆ្នាំ២០១១ ។
នៅឆ្នាំ២០១៦ អត្រាយុវជនគ្មានការងារធ្វើត្រូវបានគេព្យាករទុកជាមុនថា នៅតែមានកម្រិតខ្ពស់ដូចគ្នា ។នៅក្នុងរបាយការណ៍របស់ Global Employment Trend ថា ស្ថាប័នដែលស្នើឲ្យ ផ្តល់ពន្ធ នឹងលើកទឹកចិត្តក្រុមហ៊ុនជួយជ្រើសយក យុវជនចូលបម្រើការងារ និងបង្កើតកម្មវិធីភាពជាសហគ្រិននានា នឹងជួយយុវជនឱ្យមានការងារធ្វើ ។
នាយកគ្រប់គ្រងនៃផ្នែកការងាររបស់ ILO លោក Jose Manuel Salazar Xirinachs និយាយថា វិបត្តិអត់ការងារធ្វើរបស់យុវជនអាចផ្តួលរំលំវាបាន ប៉ុន្តែប្រសិនបើការបង្កើត ការងារធ្វើសម្រាប់យុវជនក្លាយជាគោលដៅអាទិភាពតែមួយក្នុងការ បង្កើតនយោបាយ ហើយការវិនិយោគវិស័យឯកជនក៏កើនឡើង
អត្រាយុវជនគ្មានការងារធ្វើក្នុង តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន១៣,៥ភាគរយ។ បើទោះជាតំបន់អាស៊ី ខាងលិចជាតំបន់មានសេដ្ឋកិច្ចខ្ពស់ក៏ដោយ ក៏អត្រាយុវជនគ្មានការងារធ្វើមានចំនួន២,៨ភាគរយដែរ ។ការសិក្សាស្រាវជ្រាវបង្ហាញថា វិបត្តិការងារ រងការប៉ះពាល់ខ្លាំងបំផុតទៅលើស្រី្តក្នុងតំបន់ភាគច្រើន ៕