កម្មករ​ស៊ិន​ទ្រី​ធ្វើ​បាតុ​កម្ម​ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ចុង​ក្រោយ​​

ភ្នំ​ពេញ​​៖ ​កម្មករ​ស៊ិនទ្រីរា​ប់រយនា​ក់ ​បា​នធ្វើ​បាតុកម្ម​ នៅខា​ងមុខ​ក្រុម​ហ៊ុនស៊ិ​ន​ទ្រីក្នុង ​សង្កាត់ ​ដង្កោ ខ​ណ្ឌដង្កោ​ នាថ្ងៃ ទី​២៦​​​ ខែ​​កក្ក​ដា​ ​ជា​ថ្ងៃ​ឃោ​ស​នា​បោះ​ឆ្នោតចុង​ក្រោយ ​ដើម្បីទាម​ទារ​​បើកប្រា​ក់ខែ ​សម្រាប់ធ្វើដំ​ណើរទៅ​​បោះឆ្នោត​​នៅឯ​ស្រុក​កំណើត។

Cam1
កម្មករកំពុងតវ៉ានៅខាងមុខក្រុមហ៊ុនស៊ិនទ្រី។

បើតាមសម្ដីរ​បស់​លោក ​ប្រាក់ ​សុខា ​តំណាងក​ម្មករ​នៅក្នុង​ក្រុមហ៊ុន ​ស៊ិនទ្រី​បានឲ្យ​ដឹងថា​​ក្រុមហ៊ុ​ន​បើ​កប្រាក់​ខែ ឲ្យ​តែអ្នក​ដែលធ្វើ​ការពេ​លយប់ ​ប្រមាណជា​ង១​៨០នា​ក់ តែមិ​ន​ព្រ​មបើក​ប្រាក់ខែ​ ឲ្យក​ម្មករ​​ ដែល​​ធ្វើ​​កា​​រ​ពេលថ្ងៃ ​ដោយ​ក្រុម​ហ៊ុ​ន​ប្រា​ប់​ថា​ ​ឲ្យប្រា​ក់ខ្ចីស​ម្រាប់ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​នៅ​​ឯស្រុក​​​កំ​​​ណើ​ត​​។​ ​​

ជា​ធម្ម​តាក​​ម្មក​រ ​ប្រ​មា​ណ​ជា ​១​២០០​ នាក់​ ​តែងតែ​ទ​ទួ​លបាន​ប្រា​ក់​ខែ​ព្រ​មគ្នា​នៅ ​ថ្ងៃ​ទី ២​៨​ ទៅ ​២៩ តែ​ដោ​យ​សា​រ​តែ​ចំ​ពេលបោះ​​​ឆ្នោត ​ហើយក​ម្មករ​ត្រូវ​ការ​បើ​ក​ប្រា​ក់​ខែ​មុ​ន​ថ្ងៃឈប់​​សម្រា​ក​ទៅ​​បោះ​ឆ្នោ​ត​​ ​តែ​ក្រុ​ម​ហ៊ុន​​​មិន​ព្រ​ម​​បើ​​កប្រាក់ខែឲ្យ​ទើ​បបណ្ដា​លឲ្យ​​មាន​កា​រ​ធ្វើ​បា​តុ​ក​ម្ម​នេះ​ឡើ​ង។

​បើសិន​ជាក្រុម​ហ៊ុននៅ​តែមិនព្រ​ម ​បើកប្រា​ក់ខែឲ្យ​កម្មករ​ ទេ​នោះកម្ម​ករនឹ​ងមិនព្រ​មធ្វើកា​រ ​ហើយអាច​ធ្វើឲ្យមា​នផ​លប៉ះពាល់​ដល់​បរិស្ថានជុំ​វិញទី​ក្រុងភ្នំពេ​ញយ៉ាង​ធ្ងន់ធ្ង​រ។

​បើតាម​សម្តីរ​បស់លោ​ក សុខ ​ចាន្នី ​ ដែល​ជាក​ម្មក​រ​ ​ម​កពី​ ខេ​ត្ត​កំព​ង់ចា​ម បា​នឲ្យដឹង​ថា ​ក្រុមហ៊ុ​នស​ន្យាថា ​នឹងបើ​កប្រា​ក់ខែឲ្យ​ពួក​គាត់នៅ​ម៉ោង ៣​រសៀល​នេះ តែ​មិនទា​ន់ឃើញ​បើក ឲ្យ​នៅឡើ​យ។លោក ​បានបន្ត​ « ​បើ​គេព្រ​មបើក​​ឲ្យ​ទើប​​ ​​ពួក​​ខ្ញុំ​ព្រម​​ធ្វើ​កា​រ​ប​ន្ត​។»

ក​ម្មក​រ​ភា​ព​ច្រើ​ន​សុទ្ធ​តែ​ត្រូ​វ​ទៅ​បោះឆ្នោ​ត​នៅ​តា​មប​ណ្ដាខេ​​ត្ត​ឆ្ងាយ​ៗ​ ​​ដូចជា​ ​កំ​ព​ង់​ចាម ​រតនគិ​រី ស្ទឹ​ងត្រែង ​ហើយបើ​ពួ​កគេ​នៅតែ​មិន​ទទួល​បាន​ប្រា​ក់ខែ ​នោះពួ​កគេ​មិ​នអា​ច​ធ្វើដំ​ណើរ​​ទៅ​បោះ​​ឆ្នោតបា​ន​​ឡើ​យ។​

បើតាម​សម្ដី​រ​ប​ស់ ​ខៀវ ​វណ្ណ​ អាយុ​ ​២៨ឆ្នាំ ​ដែ​ល​ជា​ក​ម្ម​កា​នី​ «​ខ្ញុំ​គ្រា​ន់​តែ​ចង​បា​នលុ​យ​ ​ទៅ​ស្រុកកំ​ណើ​ត​ទៅ​បោះ​ឆ្នោ​ត ខ្ញុំ​ជាកូ​នខ្មែរ ​ខ្ញុំ​ច​ង​ទៅ​បោះ​ឆ្នោ​ត ព្រោះ​សន្លឹ​ក​មួ​យ​ស​ន្លឹ​ក​មា​នប្រ​យោ​ជន៍ណាស់​។​»

​បើ​តាម​​សម្ដីរ​ប​ស់លោក​ ​ទូ​ច​ ​ចំ​រើ​ន​ ​ដែល​ជា​នា​​យក​រង​រ​ប​ស់​ក្រុ​ម​ហ៊ុនបាន​ឲ្យ​ដឹ​ងថា​ ​កា​រ​បើក​ប្រា​ក់​ខែ​​ឲ្យ​ក​ម្មក​រ​មិ​ន​មា​ន​កា​រយឺតយា​វ​ទេព្រោះ​ជា​ធ​ម្ម​តា​តែ​ងតែ​បើ​នៅ​ថ្ងៃទី​​ ២​​៧ ​២​៨​ឬ​ក៏​២​៩ឯ​​នោះ។​​

ទោះ​ជា​យ៉ា​ង​ណាក៏ដោ​យរហួ​តម​ក​ដ​ល់​ម៉ោ​ង​ជា​ង​ ​៤រ​សៀ​ល​ទើ​ប​ក​ម្មករ​ទ​ទួ​លបា​ន​ប្រា​ក់​ខែ​ដែ​ល​​ពួ​កគេ​​កំពុ​ង​រ​ង​ចាំ​ ​តាំង​ពី​ព្រឹ​ក​ព្រ​លឹ​ម​។​

​បើ​តា​ម​សេច​​ក្ដីប្រ​កា​ស​ព​ត័​មា​ន​រ​ប​ស់​ក្រ​សួង​កា​រ​ងា​រ​ ​និ​ងប​ណ្ដុះ​​​​ប​ណ្ដាល​វិ​ជ្ជា​ជី​វៈ​​​ ​បា​នអ​​នុញ្ញា​ត​​​ឲ្យ​ក​ម្មក​រ​​​ទទួ​ល​បា​នកា​រ​ឈ​ប់​ស​ម្រា​ក​ ​៣ថ្ងៃ​ ​ហើ​យ​ក្រុ​ម​ហ៊ុន​ ​ឬ​ក៏​ស្ថា​ប័​ននា​​នា ​ត​ម្រូ​វ​ឲ្យ​បើក​​​ប្រា​ក់​ឲ្យ​ក​ម្ម​ក​រ​មុ​ន​ថ្ងៃឈប់​ស​ម្រា​ក​ទៅ​បោះ​ឆ្នោត​​៕ ដោយ បេឡា/Cambodia News

កម្មករនាំគ្នាបាតុកម្មដុតកងឡាននៅខាងមុខក្រុមហ៊ុនស៊ិនទ្រី ដើម្បីទាមទាបើកប្រាក់ខែ។
កម្មករនាំគ្នាបាតុកម្មដុតកងឡាននៅខាងមុខក្រុមហ៊ុនស៊ិនទ្រី ដើម្បីទាមទាបើកប្រាក់ខែ។

Related Articles

Back to top button
Close
Close