ចិនប្រកាសកាត់បន្ថយការយកពន្ធដារដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក
ប្រទេសចិនបានបញ្ចេញឲ្យដឹងនូវ វិធានការ ជាច្រើននៅក្នុងការ កាត់បន្ថយការយកពន្ធដារ ដើម្បីជួយពង្រឹងសេដ្ឋកិច្ចចិនដែលកំពុងមានការចុះថយ។
ការលើកលែងពន្ធពីរដ្ឋាភិបាលនេះ ដោយរួមទាំងពន្ធបន្ថែមលើសេវានិងទំនិញនោះ នឹងធ្វើឡើងចំពោះក្រុមហ៊ុនតូចៗនៅក្នុងប្រទេសចិនជាង៦លានក្រុម ហ៊ុន ។
ក្រៅពីនេះរដ្ឋាភិបាលចិន ក៏នឹងមានផែនការបង្កើតមូលនិធិអភិវឌ្ឍន៍អយស្ម័យយានផងដែរ ដោយផ្ដល់នូវការសងពន្ធវិញ រួមទាំងការរក្សាអត្រាប្ដូរប្រាក់ទាប ដើម្បីបង្កើនការនាំចេញ។
នៅគ្រានេះដែរ ប្រទេសចិនក៏បានប្រកាសឲ្យដឹងនូវផែនការចំណាយប្រាក់ជាង៣០០ពាន់ លានដុល្លារផងដែរសម្រាប់ដោះស្រាយបញ្ហាបំពុលបរិស្ថាននៅក្នុង ប្រទេស។
ផ្សែងអ័ព្ទក្នុងបរិយាកាស គឺជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យពលរដ្ឋចិនមិនសប្បាយចិត្ដនៅក្នុងពេលថ្មីៗនេះ។
ប្រាក់ ដែលរដ្ឋគ្រោងចំណាយទាំងនោះនឹងត្រូវគេយកទៅចាយវាយលើការកាត់ បន្ថយការប្រមូលផ្ដុំនូវចុណ្ណភាគល្អិតតូចៗដែលបង្កឲ្យមានជំងឺ មហារីកសួត ដែលបណ្ដាលមកពីការដុតធ្យូងថ្ម៕ (Radio Australia)