អ្នកនយោបាយឥណ្ឌូណេស៊ីអន់ចិត្ដនឹងនាយករដ្ឋមន្រ្ដីអូស្រ្ដាលី
អ្នកនយោបាយឥណ្ឌូណេស៊ីមួយចំនួន និយាយថា លោក Kevin Rudd នាយករដ្ឋមន្រ្ដីអូស្រ្ដាលីគួរតែធ្វើការពិភាក្សាពិគ្រោះយោបល់ជា មួយនឹងរដ្ឋាភិបាលឥណ្ឌូណេស៊ីជាមុនសិន មុននឹងប្រកាសឲ្យដឹងអំពីកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជនស្វែង សិទ្ធិជ្រកកោនជាមួយនឹងប្រទេសប៉ាពួនូវ៉ែលហ្គីណេ ហៅកាត់ថPNG ។
គោល បំណងនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលលោក Kevin Rudd និងប្រទេស PNG គឺដើម្បីបញ្ឈប់កុំឲ្យជនស្វែងសិទ្ធិជ្រកកោនរាប់ពាន់នាក់ធ្វើ ដំណើរតាមកាណូតចេញពីប្រទេសឥណ្ឌូណេស៊ីសំដៅមកប្រទេសអូស្រ្ដាលី។
សមាជិក មួយចំនួននៃគណៈកម្មការកិច្ចការបរទេសរបស់ឥណ្ឌូណេស៊ីនិយាយថា អូស្រ្ដាលីគួរតែផ្ដល់ដំណឹងដល់ប្រទេសឥណ្ឌូណេស៊ីឲ្យដឹង មុនពេលប្រកាសជាសាធារណៈនូវគោលនយោបាយថ្មី។
លោក Tantowi Yahya គឺជាសមាជិកម្នាក់នៃគណៈកម្មការនេះដែលមានគ្នា៣៥នាក់ ហើយថា សមាជិកគណៈកម្មការភាគច្រើនបានត្អូញត្អែរថា ពុំមានការប្រឹក្សាយោបល់ជាមួយនឹងឥណ្ឌូណេស៊ីឡើយ។
លោកបានឲ្យ ដឹងថា គោលនយោបាយនេះបានជះឥទ្ធិពលលើប្រទេសឥណ្ឌូណេស៊ី ហើយអាចមានន័យថា ឥណ្ឌូណេស៊ីត្រូវមើលថែទាំជនស្វែងសិទ្ធិជ្រកកោនរាប់ពាន់នាក់ថែម ទៀត បន្ថែមលើអ្នកស្វែងសិទ្ធិជ្រកកោន១ម៉ឺននាក់ដែលបានចុះឈ្មោះនៅ ឥណ្ឌូណេស៊ីរួចហើយនោះ៕ (Radio Australia)