បក្សន​យោបាយ​ធ្វើ​ការ​ដង្ហែ​ក្បួន​ឃោស​នា​ទ្រង់​ទ្រាយ​ធំ​ថ្ងៃ​នេះ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៣នេះ​  ​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោស​នា​​រក​សំឡេង​ឆ្នោត​សម្រាប់​ ការបោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្រ្ត​អាណត្តិទី៥ គណ​បក្ស​នយោបាយនានា​ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត បាន​ប្រកាស​ហើយ​ថា ពួក​គេ​​នឹងធ្វើ​ការ​​ហែរ​ក្បួនឃោសនា​​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​នេះ​ដែរ។

Camtសម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​ស្ទុះ​គាំទ្រ​ខ្លាំង​ជាង​គេ នៅ​ថ្ងៃ​នេះ​​នឹង​រៀប ចំ​​ក្បួនដង្ហែ​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​​ដោយ​មាន​មនុស្ស​ចូលរួម​រាប់​ម៉ឺននាក់​។

ចំណែក​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង នៅ​ព្រឹក​នេះ​នឹង​រៀបចំ​ក្បួន​​ហែរ​ទ្រង់ ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ចាម បន្ទាប់​មក​នៅពេល​រសៀល​នឹង​ធ្វើកា​រ​ហែរ​ក្បួន​ធំក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​មនុស្ស​ចូលរួម​រាប់​ម៉ឺន​នាក់​ដូច​គ្នា។

មិន​ខុស​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​នេះ ​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​រសៀល​នេះ ក៏​មាន​ការ​ដង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ផង​ដែរ ដោយ​ចាប់​ដង្ហែ​ចេញ​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ដឹកនាំ​របស់​​សម្តេច​រាជបុត្រី នរោត្តម អរុណរស្មី ប្រធាន​គណបក្សនេះ​។

ក្នុង​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រាដក​ណាស់​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​​ពិត​ជា​មាន​ការ​កក​ស្ទះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​នេះ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​បញ្ជា​មួយ​ដែរ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ហាម​ឃាត់​រាល់​រថយន្ត​ធំ​ដឹក​ទំនិញ​ទាំង​អស់ មិន​ឲ្យ​ចូល​រាជធានី​ភ្នំពេញ​ឡើយ​ចាប់​ពី​ម៉ោង​៥ព្រឹក រហូត​ដល់ម៉ោង១២​យប់​ថ្ងៃទី២៦ ខែកក្កដា​នេះ៕ Cambodia News

Related Articles

Back to top button
Close
Close