សហរដ្ឋ​អាម៉េរិក​ផ្អាក​ការ​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ទៅ​អេហ្ស៊ីប

ប្រធានាធិបតី​នៃសហរដ្ឋ​អាម៉េរិក​លោក Barack Obama បាន​ផ្អាក​ផែនការ​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ធុន F-16 ទៅ​កាន់ប្រទេស​អេហ្ស៊ីប ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​តែ​បន្ត​​ជួប​នឹង​អស្ថិរភាព​នយោបាយ។

មន្ទីរ ​បញ្ជាការ​ទ័ព​ប៉ងតាហ្កោន​របស់​យោធា​អាម៉េរិកនិយាយ​ថា សេចក្ដី​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​នេះ​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង ​ពេញ​ទំហឹង​ពី​ក្រុម​ការងារ​ផ្នែក​សន្ដិសុខ​ជាតិ​របស់​អាម៉េរិក​។

សហរដ្ឋ ​អាម៉េរិក មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​ការ​ដក​តំណែង​ប្រធានាធិបតី​ អេហ្ស៊ីប Mohamed Morsi ថា​ជា​ទង្វើ​រដ្ឋ​ប្រហារ​ ឬយ៉ាង​ណា​នៅ​ឡើយ​ទេ ពីព្រោះ​ថា​បើ​សិន​ជា​បញ្ហា​នៅ​អេហ្ស៊ីប​ជា​រឿង​រដ្ឋ​ប្រហារ​ វា​ជា​កត្ដា​ផ្លូវ​ច្បាប់​មួយ​នឹង​អាច​ឈាន​ទៅ​រក​ការ​កាត់​ផ្ដាច់​ជំនួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close