សាលា​ក្រុង ហាម​រថ​យន្ត​ ដឹក​ទំ​និញ​ធុន​ធ្ងន់ ​ធ្វើ​ចរាច​រ​ក្នុង​ក្រុង ​ថ្ងៃ​បិទ​វគ្គឃោសនា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ នេះ លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន ចេញសេចក្តីជូន ដំណឹងមួយដើម្បីធ្វើការ ហាម​រថ​យន្ត​ដឹក​ទំនិញ ធុនធ្ងន់គ្រប់ប្រភេទ ធ្វើ​ចរាច​រក្នុង រាជធានី ភ្នំពេញ ចាប់ពីម៉ោង៥ ព្រឹក រហូត​ដល់​ម៉ោង១២ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ។

ដើម្បីបង្កាការកកស្ទះ ដែលអាចកើតឡើង ជាយថាហេតុក្នុងថ្ងៃ បិទវគ្គនៃយុទ្ធនាការ ឃោស​នា​បោះ​ឆ្នោត របស់គណបក្សនយោបាយ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ធ្វើ​ការ​ហាម​ប្រាម មិនឲ្យរថយន្ត ដឹក ទំនិញធន់ធ្ងន់ គ្រប់​ប្រ​ភេទ​ធ្វើ​ចរាចរ ក្នុងរាជធានីភ្នំពេញ។

ការចេញសេចក្តីជូនដំណឹង របស់លោក អភិបាល គឺដើម្បីបញ្ចៀស ការ កកស្ទះ ចរាចរ ហើយ​ក៏​ដូច​ជាក្នុង បំណងរក្សានូវរបៀប រៀបរយ និង​សណ្តាប់​ធ្នាប់​សាធារណៈ តាមដងវិថីនានា ព្រោះ​ថ្ងៃ​បិទ​វគ្គយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ គ្រប់គណបក្សនយោបាយ ទាំងអស់ និងធ្វើការឃោសានា ជា លក្ខណៈទ្រង់ទ្រាយធំ ដូច្នេះទាំងចំនួន មនុស្ស និងចំនួយរថយន្តពិតជាមានច្រើន ធ្វើ​ឲ្យ​បញ្ហា​កកស្ទះចរាចរ រិតតែ ស្មុគស្មាញ ៕ Cambodia News

Lay-450

Related Articles

Back to top button
Close
Close