យុវជន និងយុវតីដែលងប់ងុលនឹងបច្ចេកវិទ្យាទំនើបអាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សា
បច្ចុប្បន្ននេះនៅក្នុងសង្គមគ្រួសារខ្មែរយើង ឃើញថាមានគ្រួសារមួយចំនួនដែលមានលទ្ធភាពអាចទិញកុំព្យូទ័រឲ្យកូនដើម្បី ធ្វើការសិក្សាលើមុខវិជ្ជាដែលខ្លួនកំពុងរៀននិងធ្វើការសិក្សា បន្ថែមទៀតនៅផ្ទះ។ប៉ុន្តែទន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទំនើបនេះ បានធ្វើឲ្យយុវជន យុវតីមួយចំនួនយកកុំព្យូទ័រទៅប្រើប្រាស់ក្នុងករីណ មិនគប្បីដែលបណ្តាលឲ្យការសិក្សារៀនសូត្ររបស់ពួកគេមានការថយចុះ។
ហេតុផលដែលមានកុំព្យូទ័រហើយនាំឲ្យការសិក្សារបស់ ពួកគេមានការអន់ខ្សោយ គឹដោយសារយុវជន យុវតីមួយចំនួនប្រើវាចំគោលដៅ ទើបវាអាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សា និងសុខភាព ផងដែរ។ បើយោងទៅស្ថានភាពសព្វថ្ងៃនេះឃើញថាពួកគេបានយកកុំព្យូទ័រទាំងនោះទៅប្រើមិនគប្បីលើ ដោយផ្អែកទៅលើហេតុផលខាងលើនេះឃើញអាចមើលថា ការសិក្សារបស់សិស្សានុសិស្សគឺពិតជា មានការថយចុះដោយសារតែពួកគេឈ្លក់វងេ្វងនឹងរបស់បច្ចេកវិទ្យាទំនើប ខ្លាំងពេកលែងនឹកនាដល់ការសិក្សា។
ដូច្នេះសូមឲ្យអណាព្យាបាលទាំងអស់ជួយ តាមដានកូនឲ្យបានច្បាស់ថា កូនកំពុងធ្វើអ្វីឲ្យបានច្បាស់លាស់និង ពង្រឹងពង្រីកចំណេះរបស់ខ្លួនថែមទៀតកុំឲ្យកូនចេះតែកុហកមកលើខ្លួន បានទៀតជាពិសេសជួយណែនាំនៅពេលដែលពួកគេដើរក្នុងផ្លូវខុសដូចករណីមើល រឿងអាសអាភាសជាដើម។
សម្រាប់សិស្សានុសិស្សទាំងអស់កុំរំជើបរំជួលនិងបច្ចេកវិទ្យាខ្លាំងពេកសូមក្រឡេកមក មើលការសិក្សារៀនសូត្ររបស់ខ្លួនផងដើម្បីអនាគតយើងគ្រប់គ្នា៕