ជន​ជាតិ​ហ្វ៊ី​លីពីន​ធ្វើ​បាតុកម្ម​ទូទាំង​ពិភព​លោក​​ប្រឆាំង​ការ​ដណ្តើម​​ដែន​សមុទ្រ​ជាមួយ​ចិន

ប្រជាពល​រដ្ឋ​ហ្វ៊ី​ លីពីន នឹង​ធ្វើ​បាតុកម្ម​ទូទាំង​ពិភព​លោក​ថ្ងៃ​នេះ​​ ដើម្បី​ប្រឆាំង​ទៅ​នឹង​​ការ​ទាម​ទារ​របស់​ចិន ទាក់​ទង​នឹង​​​តំបន់​មាន​ជម្លោះ​ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក ​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក Raul Hernandez ​មាន​ប្រសាសន៍​​ថា ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ហ្វ៊ី​លី​ពីន ​​​​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​​​​​​​​បាតុកម្ម​ដែល​​ធ្វើ​នៅ​មុខ​ស្ថាន​ទូត​ចិន ​ក្នុង​ទី​ក្រុង​ម៉ានិល សហរដ្ឋ​អាម៉េរិក ទីក្រុងឡុងដ៍ ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​ប្រទេស​អ៊ីស្រាអ៊ែល​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ការពារ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​​​​បង្ហាញ​ជំហ ​របស់​ខ្លួន​ដោយ​សន្តិ​វិធី ទៅ​លើ​ជម្លោះ​ដែន​សមុទ្រជាមួយ​ប្រទេស​ចិន។

​​​ការរិយាល័យ​​ទិដ្ឋាការ​របស់​ស្ថានទូត​ចិន​​ក្នុង​ទីក្រុង​ម៉ានិល​ត្រូវ​បិទ​ទ្វា​រ​ក្នុង​ថ្ងៃ​នេះ ដោយសារ​​តែ​ការ​ធ្វើ​បាតុកម្ម។

​ ក្រុង​ម៉ានិល​​និយាយ​ថា ​​​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទូទាំង​ពិភព​លោក​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​​ប្រទេស​ចិន​នោះ​ទេ ហើយ​ក៏​នឹង​មិន​ប៉ះពាល់​ដល់​សេច​ក្តី​វិនិច្ឆ័យ​ចំពោះ​ករណី​ដែល​​បាន​ដាក់​ ទៅ​អង្គ​ការ​សហប្រជាជាតិ​ ប្រឆាំង​នឹង​​ប្រទេស​ចិន​កុំ​ឲ្យ​រំលោភ​​តំបន់​មាន​ជម្លោះ​​​​នោះ​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close