នាយកវិទ្យុABC ព្រមានថា បើសមរង្ស៊ីឈ្នះឆ្នោត ពួកយោធានឹងធ្វើរដ្ឋប្រហារ
ភ្នំពេញ៖ កាសែត The Cambodia Daily ដែលចេញផ្សាយជាភាសាអង់គ្លេស បានចេញផ្សាយអត្ថបទមួយនៅក្នងគេហំព័ររបស់ខ្លួននៅថ្ងៃទី២៤ កក្កដា នេះ ដោយស្រង់សំដីរបស់លោកសេង ប៊ុនវេង ហៅអាចារ្យA នាយកវិទ្យុABC ថា ពួកយោធាដែលមានភក្តីភាពនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើរដ្ឋប្រហារ ប្រសិនបើលោកសម រង្ស៊ីឈ្នះក្នុងការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ។
ការថ្លែងបែបនេះតាមវិទ្យុ គឺធ្វើឡើងជាការឆ្លើយតបទៅនិងការចោទសួររបស់ប្រិយមិត្តដែលបាន ទូរស័ព្ទចូលវិទ្យុABC របស់លោក ដោយការចោទជាសំណួរថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយមានរដ្ឋប្រហារកើតឡើង តើចាំបាច់អីអោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតរវល់រៀបចំ ការបោះឆ្នោតធ្វើអ្វី?
អាចារ្យA ឆ្លើយថា ការធ្វើរដ្ឋប្រហារនោះ នឹងមិនចេញពីគំនិត និងទង្វើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ ប៉ុន្តែវាអាចនឹងចេញពីក្រុមយោធាដែលមានភក្តីភាពនឹង លោក ហ៊ុន សែន។
យោង តាម ការ ស្រង់សំដីរបស់ ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោក គល់ បញ្ញា ដោយកាសែត The Cambodia Daily បានឲ្យដឹងថា «ពាក្យសំដីរបស់អាចារ្យ A អាចជាការធ្វើអោយបាក់ទឹកចិត្តដល់អ្នកបោះឆ្នោតគាំទ្រគណបក្ស សង្រ្គោះជាតិ»៕ Cambodia News