គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសថៃ សម្លាប់មនុស្សយ៉ាងតិច១៩នាក់
រថយន្តក្រុង២ជាន់បានបុកគ្នា ជាមួយនឹង រថយន្តដឹកទំនិញនៅភាគកណ្ដាលនៃប្រទេសថៃបណ្ដាលឲ្យមនុស្សយ៉ាង តិច ១៩នាក់ស្លាប់។
មន្រ្តី និយាយថា មានមនុស្ស២០នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់បុករថយន្តនេះ នៅព្រឹកថ្ងៃនេះនៅក្នុងខេត្ត Saraburi ប្រទេសថៃ។
ភ្នាក់ងារ ស៊ើបអង្កេតនិយាយថា តាមមើលទៅរថយន្តដឹកទំនិញទំនងជាជ្រុលក្បាលឆ្លងចូលមកចំហៀងផ្លូវ មួយទៀតដែលរថយន្តក្រុងកំពុងតែធ្វើដំណើរពីទិសមួយទៀត៕ (Radio Australia)