លោក សម រង្ស៊ី នៅ​តែ​អាច​ក្លាយ​ជា​អ្នក​តំណាង​រាស្រ្ត​នីតិកាល​ទី​៥

លិខិត​​របស់​មិត្ត​អ្នកអាន
ទំព័រសម្រាប់​​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ

លោក សម រង្ស៊ី ដែលមុនថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ មិនអាច​សុំចុះ​បញ្ជី​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​របស់គណបក្សសង្រ្គោះជាតិបាន។​ ប៉ុន្តែនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការ​លើកលែងទោស។ ការលើកលែងទោសនេះ ក៏​ទទួល​បាន​នូវ​ការ​សាទរ​ពី​គ្រប់​ទឹស​ទី ហើយលោក សម រង្ស៊ី ក៏បានត្រលប់មក​ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា។​

ថ្វីត្បិតតែយ៉ាងដូច្នេះក្តី បញ្ហាមិនចប់ត្រឹមនេះទេ។ គណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល អ្នកវិភាគនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់​បាន​បង្ហាញ​ទស្សនៈ ចង់ឃើញ លោក សម រង្ស៊ី បានចូលរួមឲ្យបានពេញលេញក្នុងការបោះឆ្នោត ដូចជាមានសិទ្ធិ​បោះឆ្នោត និងចុះបញ្ជីបេក្ខជន​ឈរឈ្មោះ ក្នុង​ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ នៅមណ្ឌល​កណ្តាល។ បើតាមការឆ្លើយតបរបស់ថ្នាក់ដឹកនាំ គ.ជ.ប គឺមិនអាច​ធ្វើបានទេ ដោយ​ផ្អើកលើ​កក្តាផ្លូវច្បាប់ ហើយនីតិវិធីនៃការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនក៏បានចប់សព្វគ្រប់ហើយដែរ។

ប៉ុន្តែបញ្ហានេះនៅតែអាចដោះស្រាយបាន បន្ទាប់ពីការបោះឆ្នោតរួច។ ការដោះស្រាយដោយ យកមណ្ឌលណាមួយ ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​​លទ្ធផលឆ្នោត ១អាសនៈយ៉ាងតិច មកធ្វើការពិចារណាដើម្បីផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីការបោះឆ្នោតរួច (មុនពេលប្រកាសសុពលភាព សមាជិក​រដ្ឋសភា​នីតិ​កាល​ទី៥)។​ ប្រការនេះអាចអនុវត្តទៅបាន លុះត្រាតែបេក្ខជន ដែលបានជាប់​ឆ្នោតក្នុងមណ្ឌលណាមួយនោះ ស្ម័គ្រចិត្តលៈបង់តំណែង ហើយ​បេក្ខជន​លេខ​រៀងបន្ទាប់ដ៏ទៃទៀត ទាំងពេញសិទ្ធិ និងបំរុងទាំងអស់ ក៏ស្ម័គ្រចិត្តលៈបង់តំណែង រឺលាឈប់ពីគណបក្ស (អាចលាឈប់ ជាបណ្តោះអាសន្ន រឺលា​ឈប់​​ជានិមិត្តរូប)។​ ដូច្នេះនៅក្នុងមណ្ឌលមួយនេះ ពិតជាគ្មានមនុស្ស (បេក្ខជន) ដើម្បីទទួលតំណែងជាតំណាងរាស្រ្តទេ។​ ដើម្បីបំពេញតំណែងដែលទំនេរ ហើយ​​គ្មាន មនុស្ស(បេក្ខជន)ទទួល គឺចាំបាច់ត្រូវតែតម្រូវឲ្យគណបក្សសាមី ដែលទទួលបានអាសនៈ រកមនុស្ស (បេក្ខជន)មកជំនួស ដោយ​ការ​រៀប​ចំ​បញ្ជី​បេក្ខជ​ន​ជា​ថ្មី សម្រាប់មណ្ឌលណាដែលជួបករណីបេក្ខជន​ទាំងអស់ (ទាំងពេញសិទ្ធិ ទាំងបំរុង) លាឈប់ពីបក្ស (រត់ចោលជួរ)។ គណបក្សសង្រ្គោះជាតិ អាច​ស្នើបេក្ខជនថ្មី ដោយមានឈ្មោះលោក សម រង្ស៊ី ជាការស្រេច បន្ទាប់ពីលោក សម រង្ស៊ី បានចុះឈ្មោះបោះឆ្នោតរួច៕ ដោយៈ ប៉ែន សង្ហា
អត្ថបទនេះ​មិន​ឆ្លុះបញ្ជាំងពីទស្សនៈរបស់ Cambodia News ទេ

Related Articles

Back to top button
Close
Close