អ្នក​ញៀន​ថ្នាំ​ត្រូវ​ការ​ព្យា​បាល ​ថែទាំ​ និង​អប់​រំផ្លូវ​ចិត្ត​

លី បេឡា /Cambodia News
បទយកការណ៍/Feature

អ្នក​ប្រើប្រាស់​ថ្នាំញៀន​ដោយចាក់​នឹង​​ម្ជុលស៊ីរ៉ាំង។ ការប្រើ​ប្រាស់​​​ម្ជុលស៊ីរ៉ាំង​រួមគ្នា​អាច​ឆ្លងមេរោគ​អេដស៍។ រូបភាព​របស់​សារ ព័ត៌មាន Cambodia News
អ្នក​ប្រើប្រាស់​ថ្នាំញៀន​ដោយចាក់​នឹង​​ម្ជុលស៊ីរ៉ាំង។ ការប្រើ​ប្រាស់​​​ម្ជុលស៊ីរ៉ាំង​រួមគ្នា​អាច​ឆ្លងមេរោគ​អេដស៍។ រូបភាព​របស់​សារ ព័ត៌មាន Cambodia News

ភ្នំ​ពេញ​៖ “​ខ្ញុំ​​​ចា​ប់​​ផ្ដើម​​​ប្រើ​​​​​​គ្រឿង​ញៀ​ន​​តាំង​​​ពី​​អាយុ​ ២០​ ឆ្នាំ​មក​ម្ល៉ះ ​ហើ​យ​ឥ​ឡូវខ្ញុំ​​​អា​យុ​ ​២៩​​ ​ឆ្នាំ​​ហើ​យ​។​ ​ខ្ញុំ​​​​បា​ន​​​ចេ​ញ​​ពី​​​ផ្ទះ​​​ដើ​រ​​​លេ​ង​​​ជា​​​មួយ​​​​ពួ​ក​​​ម៉ា​ក់​ ​ហើ​យ​​ឃើ​ញ​គេ​​​ប្រើ​ក៏សា​​កល្ប​ង​ជា​មួ​យ​គេ​ទៅ​រហូ​ត​ដ​ល់​​​ញៀ​ន​​តែ​​​ម្ត​ង​”​ នេះ​​​គឺ​​​ជា​​​ស​ម្ដី​​​​ម៉ា​ត់ៗ​​​រ​ប​ស់​​យុវជន​ ​​អូន​ ​ពៅ​ ​​​ដែ​លស​ព្វ​ថ្ងៃ​​​កំ​ពុ​ង​ទ​ទួល​កា​រ​​​ព្យា​បាល​​​​​ជំងឺ​ញៀ​នថ្នាំ​។​       ​

ផ្តើ​​​ម​​​​ចេញ​ពី​កា​រ​ប្រើប្រា​ស់​ថ្នាំ​ញៀ​ន​​​ប្រ​ភេ​ទ​​យ៉ា​ម៉ា​​​គ្រា​ប់​ ​អូ​ន​ ពៅ​ ​បា​​​​ន​​​​ឈា​​​ន​​ទៅ​ប្រើ​​ថ្នាំ​​​ញៀ​ន​​​ប្រ​ភេទ​ទឹ​ក​​​ក​ក​ ​ហើ​យ​​​នៅ​​​ឆ្នាំ​ ​២​០​១​០​ ​និ​ង​ ​២​០​១​១​ ​រូ​បគេ​ក៏​​​​​​​បា​ន​​​ប្រើ​ថ្នាំ​​​ញៀ​នចា​ក់​​ប្រ​ភេ​ទ​​​​​​​​ហេ​រ៉ូ​អ៊ី​ន​។​ ​

ដើ​​ម្បី​​បា​ន​​​លុ​យ​​​​ទិ​ញ​​​​ថ្នាំ​​​​​មក​​​លេ​ប​ ​និ​ង​​​ចា​ក់​ ​អូន​ ​ពៅ​ ​ត្រូ​វ​តែ​​​​​លួច​​​លុ​យ ​និ​ង​​​​​រប​ស់​​​​រ​ប​រ​​​​​គេ​​​ឯ​ង​​​យ​ក​​​​​ទៅ​​​ល​ក់។​ ​ស្ថិ​ត​​​​​ក្នុ​ង​​​​​ស្ថាន​​​ភា​ព​​​ភ័យ​ខ្លា​ច​ផ​ង​ ​និ​ង​​​​​ទ​ទួល​​​​កា​រ​​​​​មា​ក់​ងា​យ​​ពី​​​ស​ង្គ​ម​​​ផ​ង ​អូ​ន​​​ ​ពៅ​ ​បា​ន​​ចា​ក​​​ចេ​ញ​ពី​ផ្ទះ​ ដេ​ក​​​​​តា​ម​សំ​យ៉ា​ប​​ផ្ទះ​គេ​​​ក្នុ​ង​​​រា​ជ​​​ធានី​ភ្នំ​ពេ​ញ​ ​និ​ង​​​ផ្លាស់​ប្តូ​រ​​ទី​ក​ន្លែ​ង​​ស​ម្រា​ក​ពី​សង្កា​ត់​​​មួ​យ​​​ទៅ​ស​ង្កា​ត់​​​ ​ព្រោះ​​​​ខ្លា​ច​​កា​រ​​​ចា​ប់​​ខ្លួន​​​ពី​​​សម​ត្ថ​កិ​ច្ច​។​

ដោយ​​​​​​មិ​ន​​​​ទ​ទួ​ល​​​​​​បា​ន​​​​​កា​រ​​​អប់​​រំ​​​​ផ្លូ​វ​ចិ​ត្ត​ ​ផ្ត​ល់​ប្រឹ​ក្សា​យោប​ល់​​ ​និង​មិន​​បា​ន​​​​​ទទួ​ល​​​សេ​វា​​​ព្យាបា​ល​ ​ថែ​​​​ទាំ​ យុ​វ​ជ​ន​ អូ​ន​​​ ​ពៅ​ ក៏​​​នៅ​​​តែ​ល​​តោ​ល​ ​ដើ​រលួ​ច​​​ឆ​ក់​​​ទ្រ​ព្យ​​ស​ម្ប​ត្តិ​​​អ្នក​​ដ​ទៃ​​ ​ដើ​ម្បី​​​​បា​ន​លុ​យ​​ច​ញ្ចឹ​ម​​​ក្រពះ​​​​​ផ​ង ​និ​ង​​​​​ទិ​ញ​​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន​ចា​ក់​​ផ​ង​។​

កា​​រ​​​​​រ​ស់​​​នៅ​ក្នុ​ង​​ស្ថា​ន​ភា​ព​​​គ្រោះ​​​ថ្នា​ក់​​​បែ​ប​​​នេះ​ ​អូ​ន​​​ ​ពៅ​ ​បា​ន​​ទ​ទួ​ល​​​រ​ង​​​ប​ញ្ហា​​មួ​យ​​​ទៀ​តគឺ​​​ឆ្ល​ង​​​មេ​រោ​គ​​អេ​ដ​ស៍​។​​​ ​អូ​ន​ ​ពៅ​ ​បា​ន​​​​និ​យា​យ​​​ថា​ ​រូប​​​​​គេ​​​​​បាន​​​ឆ្ល​ង​​​​​មេ​រោគ​​​អេ​ដ​ស៍​​​​​តា​ម​​​រយៈ​​​កា​រ​​​រួ​ម​​​ភេ​ទ ​ព្រោះ​​​​​រូ​ប​​គេ​​​បា​ន​​​រួ​ម​​ភេ​ទ​​​​​ជា​​​​​មួ​យ​​ដៃ​​​គូ​ច្រើ​ន​​ដែ​ល​ជា​​​ស្រ្តី​ប​ម្រើសេ​វា​ក​ម្សា​ន្ត​​​ដោយ​​​មិ​ន​​​បាន​​​ប្រើ​ស្រោ​ម​​​អនា​​​ម័​យ​។​

​ស​​​​​ព្វ​ថ្ងៃ ​អូ​ន​ ​ពៅ​ ​កំ​ពុ​ង​ទ​ទួ​ល​​បា​ន​​​កា​រ​​​ព្យា​បា​ល​​​ជំ​ងឺ​​​ពី​រ​​​ប្រភេ​ទ​ ​គឺ​​​ទី​មួ​យ​​​​ព្យា​បា​ល​​​ជំ​ងឺ​​​ញៀ​ន​ថ្នាំ​ ​ដោ​យ​​​​​​​ប្រើ​​ឱ​ស​ថ​​​មេ​តា​ដូ​ន​ ឬ​​​ឱ​ស​ថ​ជំ​នួ​ស​​​ថ្នាំ​ញៀន​ ​​និ​ង​​ទី​​​ពី​រ​​​​​គឺ​​​​ព្យា​បា​ល​​​ជំងឺ​អេ​ដ​ស៍​​​ដោយ​​​ឱ​ស​ថ​​​ប្រ​ឆាំង​​​​​មេ​រោ​គ​​អេ​ដ​ស៍​ ​ឬ​ឱស​ថ​​​ព​ន្យា​ជី​វិ​ត​។     ​ ​ ​ ​

លោ​​​ក​ ​ហេ​ង ​គី​រី​ ​ម​ន្រ្តី​ស​ហ​គ​ម​ន៍រប​ស់អង្គការ​ខាណាបា​ន​និ​យាយ​​ថា អូន​ ពៅ ជា​​យុវជ​ន​ដែ​ល​​​​រង​គ្រោះ​ទ្វេដ​ង ​គឺ​​ញៀនថ្នាំ​​ផង​ និង​​រស់​​នៅជា​មួយ​មេ​រោគ​អេ​ដស៍ផ​ង ដែ​ល​​ត្រូវ​កា​រ​កា​រ​ព្យាបាល​ ការ​​ថែទាំ ​និងការ​​​​លើក​​ទឹក​​ចិត្ត​​ឲ្យ​មាន​​ក្តីស​ង្ឃឹមក្នុ​ង​ជិវិ​ត ដើម្បីធ្វើ​ជា​ព​លរដ្ឋ​​ល្អ​ឡើង​វិញ។

បើ​​​​ទោះ​​​​​ជា​​​នៅមិ​ន​​​ទា​ន់មា​ន​​​តួ​លេ​ខ​ពិ​ត​​​ប្រា​ក​ដ​​​ក៏​ដោ​យ​ ​ក៏​​​​​​​​កា​រ​​​រ​ក​​​​ឃើ​ញ​​​​ជា​​​​​ប​ឋ​ម​​នៅ​​​ក្នុ​ង​​​​​​​​​កា​រ​​​​​ធ្វើ​​​​អ​ង្កេ​​​​​​​ត​រួ​មមួ​យ​​​​​រ​ប​ស់​​​​​​​ម​ជ្ឈ​ម​ណ្ឌល​​​​​​​ជា​តិ​​​ប្រ​យុ​ទ្ធ​នឹ​ង​​ជំ​ងឺ​​​​​​​អេ​ដ​ស៍​ ​សើ​​​ស្បែ​ក​​ ​​​និ​ង​​​​​​​កាម​​​រោ​គ​​​រ​ប​ស់​​ក្រ​សួ​ង​​​សុ​ខា​​​ភិ​បាល​​​ ​និ​ង​​​​​អា​ជ្ញាធ​រ​ជា​តិ​​​ប្រ​យុ​ទ្ធប្រ​ឆាំ​ង​​​គ្រឿ​ង​ញៀ​ន​​​​រ​ប​ស់​​​ក្រសួ​ង​​​​​ម​ហា​ផ្ទៃ​ ​បា​ន​​​ប៉ា​ន់​​​ប្រមា​ណ​​​ថា​ ​នៅ​​​ក​ម្ពុ​ជា​​​​​មា​ន​​​​អ្ន​ក​​​​​ប្រើ​ប្រា​ស់​​​​​ថ្នាំ​​​ញឿ​ន​​​​ពី​ ​១​៣​.​០​០​០ ទៅ ​២៨.០០០​​ នាក់​ ហើយ​​​​​​​នៅ​​​ភ្នំពេញ​​មាន​​ប្រហែល​​ជា ១.​៣០០ ​នាក់​​ដែល​​​បា​ន​​​​​ប្រើ​​ថ្នាំ​​​​ប្រភេទ​​ចាក់​​។

លោក​ ​ជួ​ប​ ​សុ​ខ​​​​​ចំ​រើ​ន ​នា​យ​ក​​​រ​​ង​​​​​ទ​ទួល​ប​ន្ទុ​ក​​​ប្រ​តិ​ប​ត្តិ​កា​រ​​​ទូ​ទៅ​​​រ​ប​ស់​​​អ​ង្គ​កា​រ​ខា​ណា​​​បាន​​​ឲ្យ​​​ដឹ​ង​​​​​​​ថា​​ ​អ្ន​ក​​​​​​​​ប្រើ​ប្រា​ស់​​​​​ថ្នាំញឿន​​​គឺ​ស្ថិត​នៅ​ក្នុង​​ក្រុម​​ប្រឈម​​​ហានិភ័​យ​​ខ្ពស់​​ចំពោះ​​មេរោគ​​​អេដស៍​​​និ​ង​​ជំងឺ​​អេ​ដ​ស៍​ ហើយ​អត្រាប្រេ​វ៉ាឡង់​​មេរោគ​អេដស៍ក្នុ​ង​ចំណោ​ម​​​​​អ្នក​​​​​​ប្រើ​ប្រាស់​​​​​​ថ្នាំ​​ញឿន​​​ទូ​ទៅ​​មា​ន​ ​៤​.​៤​%​ ​និ​ង​​អ្ន​​ក​​​​​​​​ប្រើ​ប្រា​ស់​​​​​ថ្នាំ​ញឿ​ន​​​ប្រភេ​ទ​​​ចា​ក់​​​មា​ន​ ​២​៥​% ​ខ​ណៈ​​​ដែ​ល​​​កា​រ​​​ទ​ទួ​ល​​​សេ​វា​​​សុ​ខ​ភា​ព​​​និង​សេ​វា​ផ្សេង​ៗ​ទៀ​ត​​​​​រ​បស់​​​​ពួកគេ​​នៅ​​តែ​​ជួ​បឧ​បសគ្គ។​

លោ​​​ក ​​​សុ​ខ​​​​​​​​ចំរើន ​បានឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់គ្រឿងញៀន​អាច​ឆ្លង​មេរោគអេដស៍តាម​រយៈ​ការ​ប្រើ​​ម្ជុលស៊ីរ៉ាំង​រួម​គ្នា និង​​ការ​រួមភេទ​ដោយ​មិន​ប្រើស្រោម​អនាម័យ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ពួកគេ​អាច​បន្តចម្លង​ទៅអ្នក​ដទៃ ប្រសិន​ពួកគេ​មិន​បាន​ទទួល​ការ​អប់រំ​ឲ្យ​បាន​ច្បាស់​លាស់​ពី​បញ្ហា​សុខភាព។

មន្រ្តី​​​​ឯកទេស​គ្រឿងញៀន​​​ជា​​ច្រើន​​និយាយ​ប្រហាក់ប្រហែលគ្នាថា អ្នក​​ប្រើ​ប្រាស់ថ្នាំ​ញៀន​​គឺ​ជា​​អ្នក​ជំងឺ និង​ជា​ជន​រងគ្រោះ ហើយ​​បើ​​ចាត់​​ពួកគេ​ថា​ជា​ឧក្រិដ្ឋ​ជន និង​​យក​​មក​​ឃុំ​ខ្លួន នោះ​​ពួកគេ​​នឹង​​​ទទួល​រង​គ្រោះទ្វេដង នេះ​​មិន​​ទាន់​គិត​​ដល់​​អ្នក​​​ប្រើ​ប្រាស់ថ្នាំ​ញៀន​​​ដែល​មាន​​ផ្ទុកមេរោគ​អេដស៍​ផង​។ មន្រ្តី​​ទាំង​នោះ​​បាន​ឲ្យ​​​​ដឹង​​ថា អ្នក​​​ប្រើ​ប្រាស់ថ្មាំ​​ញៀន ឬ​​អ្នក​ជំងឺ​ថ្នាំ​ញៀន​​ត្រូវ​​ការ​ព្យាបាល​ទាំង​ចិត្តសាស្រ្ត និង​វិជ្ជសាស្រ្ត។

ចំណែក អូន ពៅ បច្ចុប្បន្ន​ទទួល​បាន​ការ​អប់រំ ​ណែនាំ ការ​ផ្តល់ប្រឹក្សា និងកាព្យាបាល ​ថែទាំ​សុខភាព​ពី​ក្រុមមន្រ្តីសហគមន៍របស់​​អង្គការ​ខាណា។

អង្គុយ​នៅ​លើ​បង់​ថ្ម​​ដោយមាន​ទឹកមុខទឹកមុខស្រស់ស្រាយ អូន ពៅ​ ​បាន​រៀបរាប់ថា រូបគេ​ហាក់​ដូច​ជា​មាន​​ជីវិត​​ថ្មី​ម្ដង​ទៀត ​និង​មាន​ក្ដី​សង្ឃឹម​ជា​ថ្មី​ក្នុ​ង​ការ​ក​សាង​អនាគត​ ហើយ​ពេល​នេះ ​រូប​គេ​​បាន​ធូរស្បើយ ដោយបន្ថយការប្រើប្រាស់សារជាតិញឿន និង​ទទួល​បានការ​ព្យាបាលដោយ​​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ដែល​អាច​ឲ្យ​រូប​គេធូរស្បើយ​អាចរក​ការងារ​បាន​​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត​​ទៀត​ផង។

អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរស​ធម៌​ពីប្រជាជនអាមេរិក​តាមរយៈ USAID។ រាល់​ខ្លឹម​សារ​​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការទទួលខុសត្រូវ​របស់​អង្គការ​ខាណា និង​មិន​បាន​ឆ្លុះ​បញ្ចាំង​​​ទស្សនៈ​​របស់​ USAID ឬ​​រដ្ឋាភិបាល​អាមេរិក​ឡើយ។

ដោយ​មើល​ឃើញ​ពី​វិប្បដិសារីកាលពីអតីតកាល អូន ពៅ បាន​អំពាវ​នាវ​ទៅ​ដល់​យុវជន​ទាំង​​ឡាយ​កុំឲ្យមានការភ្លើតភ្លើនភ្លេចខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​គ្រឿង​ញៀន​ ដូច​ជារូបគេ ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯងរកអនាគតលែងឃើញ ហើយ​អាម៉ាស់​និងវិនាសទៅដល់ក្រុមគ្រួសារទៀតផង។  ​

អូន ពៅ ក៏​បាន​​ផ្តល់​យោបល់ថា ប្រសិន​បើនរណាកំពុង​ប្រើ​ប្រាស់គ្រៀងញៀនត្រូវ​តែ​ផ្ដាច់​ខ្លួន​​ចេញ​ដោយ​​ប្រើប្រាស់​ឱសថ​មេតាដូនជំនួសវិញ ហើយ​សំណូមពរ​ដល់​​ប្រជាពលរដ្ឋ​បញ្ឈប់ការ​មាក់​ងាយ​និង​រើសអើងដល់​​អ្នកញៀន​ថ្នាំ ព្រោះ​​អ្នក​ញៀន​ថ្នាំ​ជាអ្នក​ជំងឺនិង​ជាជន​រង​គ្រោះ៕ ដោយ លី បេឡា

Related Articles

Back to top button
Close
Close