៥ ទៅ ៦​ថ្ងៃ​ទៀត​ទឹក​ទន្លេ​នឹង​​អាច​​ឡើ​ង​លិច​ដំណាំព​ល​រដ្ឋ​

Cambodia News/

ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី២២ ខែកក្កដា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ​ឲ្យ​ដឹងថានៅ​រយៈពេល ប្រាំ​ទៅ​ប្រាំ​មួយថ្ងៃ​ខាងមុខ​ទៀត ស្ថានភាព​ទឹកទន្លេ​ក្នុងប្រទេស​កម្ពុជា នឹងមាន​ការកើនឡើង​ហូរ​ចូល​តាម​បណ្ដា​ព្រែក  និង​ស្ទឹង​មួយចំនួន នៅតាម​ដំបន់​វាលទំនាប​អម​សងខាង​ទន្លេ ដែល​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​កសិផល​របស់​ប្រជា​ល​រដ្ឋ​នៅតាម​ដំបន់ ​ទាំងនោះ។

3b5c3d4d-351f-489c-9ffb-bf803e41c71fក្រសួង​ធន​ធាន​ទឹក​បញ្ជាក់ថា ការកើនឡើង​នូវ​ទឹកទន្លេ​មេគង្គ​នាពេល​ខាង​មុខនេះ បណ្ដា​មកពី​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បាន​​បង្ករ​ឲ្យ​មាន​ភ្លៀ​ធ្លាក់​យ៉ាង​ច្រើន នៅ​តំបន់​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ ហើយ​ថា ស្ថានភាព​បែបនេះ​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​បឹង​ទន្លេសាប ត្រូវ​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ក្នុង​រយៈពេល​ពី ប្រាំ ទៅ ប្រាំមួយ ថ្ងៃ​ខាងមុខនេះ។

ជាមួយគ្នានេះដែរ​ក្រសួង​ធនធានទឹក​ក៏បាន អំពាវ​ផងដែរ ដល់​អាជ្ញាធរ និង ប្រជា​ពលរដ្ឋ ដែល រស់​នៅតាម​បណ្ដា​យ​ដង​ទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​បឹង​ទន្លេសាប ត្រូវ​រួសរាន់​ប្រមូល​ផល​ឲ្យ​បាន​ទាន់ពេលវេលា និង​ត្រូវ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ខាងលើនេះ ដើម្បី​ចៀស​សវាង​នូវ​រាល់​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតឡើង​ជាយថាហេតុ​នោះ៕

Related Articles

Back to top button
Close
Close