ជម្ងឺ​គ្រុន​ឈាម​កំពុង​រាត​ត្បាត​លើ​កុមារនៅ​ទី​ជន​បទ​

Cambodia News/

កំពង់ឆ្នាំង ​៖​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ខេត្ត​កំពង់​ឆ្នាំង​ ​មាន​កុមារ​កំពុង​សំរាក​ពេទ្យ​ ប្រមាណ​ជា ​២៩​នាក់​ ​កុមារ​ទាំង​នេះ​ភាគ​ច្រើន​មាន​ជម្ងឺ​គ្រុន​ឈាម​ ដែល​កំពុង​រាត​ត្បាតលើ​កុមារ​នៅ​ទី​ជន​បទ​ គួរ​ព្រួយបារម្ភ។​

Cam7លោក ​ សូ​រិន្ទ​ទី​ រា​វុ​ឌ្ឍី ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាន​អោយ​ដឹង​ថា ​នៅ​ក្នុង​របាយ​ការណ៍​បូក​សរុប​សប្ដាហ៍​ទី​២៨​ឆ្នាំ​២០១៣ ​កុមារ​ដែល​មាន​ជម្ងឺ​គ្រុន​ឈាម​មក​សំរាក​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​មាន​ ចំនួន​១៤​នាក់​ក្នុង​នោះ​មាន​មនុស្ស​ចាស់​ម្នាក់​ផង​ដែរ​។ ​

អ្នក​ជម្ងឺ​ភាគ​ច្រើន​មក​ពី​ទី​ជន​បទ​ក្នុង​ស្រុក​រលាប្អៀរ​ ស្រុក​ទឹក​ផុស​ ស្រុក​បរិបូរណ៍ ​ប៉ុន្តែ​ជម្ងឺ​កុមារ​ទាំង​អស់​នោះ​គឺ​ជា​ជម្ងឺ​គ្រុនឈាម​ប្រភេទ​ស្រាល ​ហើយ​រស់​នៅ​រាយ​ប៉ាយ​តាម​ភូមិ​ឃុំ​ដោយ​ឡែក​ពី​គ្នា​ មិន​ទាន់​ដល់​ពេល​ប្រកាស​អាសន្ន​នោះ​ទេ​។ ​កន្លង​មក​មន្ត្រី​សុខាភិបាល​បាន​ចុះ​ដល់​មូលដ្ឋាន​មួយ​ចំនួន​អប់រំ​ ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ក្នុង​ការ​លប់​បំបាត់​ជំរក​មូស​ខ្លា​តាម​លំនៅ​ឋាន​ តាម​ទី​ជន​បទ​ពិសេស​កន្លែង​កើត​មាន​ជម្ងឺ​គ្រុន​ឈាម​។​

លោក ​ ម៉ម ម៉ា​ល័យ​ អនុប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ទទួល​បន្ទុក​ជម្ងឺ​ឆ្លង​និង​ជម្ងឺ​រាត​ ត្បាត​បាន​និយាយ​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា​នេះ​ថា​ ៖​តាម​របាយ​ការណ៍​ដែល​លោក​ទទួល​បាន​ក្នុង​សប្ដាហ៍​នេះ​មាន​កុមារ​គ្រុនឈាម​ ចំនួន​១៧​នាក់​បើ​ប្រៀបធៀប​ជា​មួយ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ ខេត្ត​កំពង់​ឆ្នាំង​មាន​អ្នក​គ្រុនឈាម​ទាប​ជាង​គេ​។​

ប៉ុន្តែ ​ទោះ​បី​កំរិត​ជម្ងឺ​គ្រុន​ឈាម​នៅ​ទាប​ក៏​ដោយ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ ធ្វើ​ការ​អប់រំ​និង​ពង្រឹង​ដល់​ប្រធាន​មណ្ឌល​សុខភាព​និង​មន្ទីរ​ពេទ្យ​ បង្អែក​តាម​បណ្ដា​ស្រុក​អោយ​យក​ចិត្ត​ទុក​ដាក់​អប់រំ​ផ្សព្វផ្សាយ​ដល់​ ប្រជាពលរដ្ឋ​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​អោយ​បាន​យល់​ច្បាស់​អំពី​វិធី​ ទប់ស្កាត់​និង​កំចាត់​មូស​ខ្លា​ ដើម្បី​ការពារ​សុខភាព​កូន​ចៅ​កុំ​អោយ​កើត​ជម្ងឺ​គ្រុន​ឈាម​នៅ​ក្នុង​រដូវ​ ភ្លៀង​នេះ​៕

Related Articles

Back to top button
Close
Close