ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​៣​នាក់

Cambodia News/

ភ្នំពេញ​ ៖​​កាល​ពី​វេលា​ម៉ោង​ ២១​ នឹង​ ០០​ នាទី​យប់​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​រថ​យន្ត​សាមុយ​ដឹង​យក​ទៅ​ សង្គ្រោះ​ភ្លាម​ ដោយ​សារ​តែ​ជិៈ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ នៅ​ចំណុច​ខាង​ត្បូង​ស្តុប​ណត​ប្រ៊ិត​ ជាង​ ២០០​ ម៉ែត្រ​ ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​

Camiសមត្ថ​កិច្ច​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​បុរស​ដែល​ ស្លាប់​ក្នុង​ហេតុ​ការណ៍​ដ៏​រន្ធត់​ខាង​លើ​នេះ​មាន​ឈ្មោះ ​សុង ​សុធា ​ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ ។​

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ បុរស​ពីរ​នាក់​ជិៈ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​១AU ​6064 ​ជិៈ​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ិត​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​បាន​ជិៈ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មក​ដល់​ចំណុច​ប៉ុស្តិ៍​យាម​ ២៤​ ម៉ោង​ បុរស​ពីរ​នាក់​ខាង​លើ​នេះ​បាន​ទាញ​ចង្កូត​ម៉ូតូ​បត់​ឆ្វេង​ដៃ​ចូល​ផ្លូវ​ បេតុង​ តែ​ត្រូវ​យុវជន​ ពីរ​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​ជិៈ​ម៉ូតូ​ម៉ាក​សេ ​១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BV​ 5198​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ិត​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​បាន​ជិៈ​លឿន​ខ្លាំង​ណាស់​ បាន​ជ្រុល​ល្បឿន​ទៅ​បុក​ចំ​ម៉ូ​តូ​សង់​កូរ៉េ​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​សង​កូរ៉េ​ម្នាក់​ត្រូវ​បោក​ក្បាល​នឹង​ថ្នល់​ ដាច់​ខ្យល់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ នៅ​នឹង​កន្លែង​កើត​ហេតុ​ក្នុង​ថ្លុក​ឈាម​ នឹង​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​ បុរស​ស្លាប់​នេះ​ក៏​ត្រូវ​រង​របួស​ធ្ងន់​ធ្ងរ​ផង​ដែរ​ ។ ​ចំណែក​យុវ​ជន​ជា​ម្ចាស់​ម៉ូតូ​សេ​១២៥​ ក៏​ត្រូវ​ដួល​បោក​ខ្លួន​ នឹង​បោក​ក្បាល​របួស​ធ្ងន់​ធ្ងរ​ ហូរ​ឈាម​រហាម​ផង​ដែរ​ ។​

ក្រោយ​ពេល​កើង​ហេតុ​ អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ នឹង​សាក​សព​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួល​ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​ម៉ូតូ​របស់​ពួក​គេ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​ចុះ​មក​វាស់​វែង​អូស​ យក​ទៅ​ រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរ​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ៕

Related Articles

Back to top button
Close
Close