នាង​ក្អយ ​ជាប់​ពន្ធនា​គារ​ ៣​ឆ្នាំ​ ៦ខែ ក្នុង​រឿង​ជួលរ​ថ​យន្ត​ជិះ​រួ​ច​ស៊ី​ដាច់​

ភ្នំ​ពេញបច្ចុប្បន្ន/​

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​បើកសវនាការ​ជំនុំ​ជម្រះ​រួចហើយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៣ កន្លងទៅ ចៅក្រម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​នាង​ជួន ចាន់​រតនា ហៅ ក្អ​យ ដាក់​ព​ន្ឋ​នាគារ​រយៈពេល ៣​ឆ្នាំ ៦​ខែ លើ​សំណុំរឿង​ចំនួន​២ ពាក់​ព័​ន្ឋ ករណី ជួល​រថយន្ត​គេ​ជិះ​រួច​យកទៅ​បញ្ចាំ ។​

Camដោយ​ឡែក​ក្នុង​សំណុំរឿង​ទាំងពីរ​ខាងលើនេះ ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​រួចហើយ ដោយ​ពុំ​ចាំបាច់​ឱ្យ​ចៅក្រម​ជំនុំជម្រះ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទេ​ ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​សមត្ថកិច្ច​ពុំទាន់​ចាប់ខ្លួន​នាង​ក្អ​យ​បាន​ នៅឡើយ ។​

គួររំឭកថា ក្នុង​សំណុំរឿង​ទី​១ ដើមបណ្តឹង​បាន​ចោទប្រកាន់ថា កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ នាង​ក្អ​យ​បាន​ជួល​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 មួយគ្រឿង​ជិះ​ក្នុង​កិច្ចសន្យា​រយៈពេល​៤​ខែ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ​២០១១ នាង​ក្អ​យ បាន​យក​រថយន្ត​នេះ​ទៅ​បញ្ចាំ​ក្នុងតម្លៃ​៨០០០​ដុល្លារ​អាមេ​រិក​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​អ្នកទទួល​បញ្ចាំ និង​ដកហូត​រថយន្ត​នេះ​បាន ទើប​បែកធ្លាយ​ដល់​ដើម​បណ្តឹង​ថា នាង​ក្អ​យ បាន​យក​រថយន្ត​នេះ​ទៅ​បញ្ចាំ ។​

ក្រោយពី​ចាត់ការ​សំណុំ​រឿងនេះ​រួចហើយ តុលាការ​បានសម្រេច​ចោទប្រកាន់​នាង​ក្អ​យ ពីបទ រំលោភ​​លើ​ទំនុកចិត្ត រួច​ចេញ​ដីកាចាប់ខ្លួន​នាង​ក្អ​យ យកមក​សាកសួរ​តាមច្បាប់​។​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​សមត្ថកិច្ច​ពុំទាន់​ ចាប់ខ្លួន​នាង​ក្អ​យ​បាន​បាន​នៅឡើយ​ទេ ទើប​តុលាការ​សម្រេច​បិទ​ការ​ស៊ើបសួរ រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​បើកសវនាការ​ជំនុំជម្រះ​តែម្តង​។​

ដោយឡែក​ក្នុង​សំណុំរឿង​ទី​២ ដើមបណ្តឹង​បាន​ចោទប្រកាន់ថា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១០ នាង​ក្អ​យ និង​បុរស​ម្នាក់ទៀត​ឈ្មោះ លីវ រ៉ា​ម៉ូ បាន​ជួល​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ មួយគ្រឿង​យក​មក​ជិះ ដោយ​ចេញ​មូលប្បទានប័ត្រ​លេខ ៩៣៣៧៥០ គណនី​លេខ ១០០៩២៦៣ មាន​ទឹកប្រាក់ ១៥៤៥០​ដុល្លារ​អាមេរិក ទុក​តម្កល់​ឱ្យ​ម្ចាស់​រថយន្ត​។

ក្រោយមក​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១១ នាង​ក្អ​យ និង​ឈ្មោះ​លីវ រ៉ា​ម៉ូ មក​យក​រថ​យន្ត​នោះ​ទៅ​លក់​ឱ្យ​អ្នកដទៃ​ក្នុងតម្លៃ​១៥០០០​ដុល្លារ រួច​គេចវេះ​មិន​ទទួលខុសត្រូវ ទើប​ម្ចាស់​រថយន្ត​ដាក់ពាក្យ​បណ្តឹង​តែ​ម្ក​ង​។​

ក្រោយពី​ចាត់ការ​សំណុំ​រឿងនេះ​រួចហើយ តុលាការ​បានសម្រេច​ចោទប្រកាន់​នាង​ក្អ​យ និង​ឈ្មោះ លីវ រ៉ា​ម៉ូ ពីបទ​ឆបោក និង ចេញ​មូលប្បទានប័ត្រ​គ្មាន​ទឹកប្រាក់ រួច​ចេញ​ដីកាចាប់ខ្លួន​នាង​ក្អ​យ យក​មក​សាកសួរ​តាមច្បាប់​។​ប៉ុន្តែ​រហូតមកទល់​ពេល​នេះ​សមត្ថកិច្ច​ពុំ​អាច​ ចាប់ខ្លួន​នាង​ក្អ​យ បានទេ ទើប​​តុលាការ​សម្រេច​បិទ​ការ​ស៊ើប​សួរ រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​បើកសវនាការ​ជំនុំជម្រះ​តែម្តង​៕

Related Articles

Back to top button
Close
Close