ហ្វ៊ីលីពីនសារភាពថាខ្លួនបរាជ័យក្នុងការកាត់បន្ថយចំនួនអ្នកបះបោរ
កងយោធាហ្វ៊ីលីពីនសារភាពថាខ្លួនបរាជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកបះបោរកុម្មុយនីសនិងក្រុមជ្រុលនិយម Abu Sayyaf កាលពីជាង២ឆ្នាំមុន នៅពេលខ្លួនបើកកម្មវិធីបង្រ្កាបជនបះបោរ។
នាយអគ្គសេនាធិការកងទ័ព លោកឧត្តមសេនីយ Emmanuel Bautista មានប្រសាសន៍ថា នៅក្នុងប្រទេសហ្វ៊ីលីពីន មានកងបះបោរកុម្មុយនីសជាង៤ពាន់នាក់ ដែលចំនួននេះ ទាបជាងមុន៩% ។
លោកមានប្រសាសន៍ថា ក្រុមបះបោរកុម្មុយនីសប្រមូលបានអ្នកចូលរួម លឿនជាងចំនួនសមាជិកដែលចុះចូលជាមួយរដ្ឋាភិបាល ឬដែលបាត់បង់ជីវិតក្នុងការបាញ់ប្រយុទ្ធ។
នាយអគ្គសេនាធិការ កងទ័ពហ្វ៊ីលីពីន មានប្រសាសន៍ថា កងទ័ពប្រដាប់អាវុធ ចង់លប់បំបាត់ឲ្យអស់នូវក្រុមបះបោរ យ៉ាងយូរបំផុតក្នុងឆ្នាំ២០១៦៕ (Radio Australia)