នាយករដ្ឋមន្ដ្រីថៃ អញ្ជើញមកគោរព វិញ្ញាណក្ខន្ធសពឪពុកបង្កើតលោក ហ៊ុន សែន
Cambodia News/
ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ មួយក្រុម បានធ្វើដំណើរមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ នៅវេលាម៉ោង ២ និង៣០នាទី ដើម្បីចូលរួមគោរពវិញ្ញាណ ក្ខន្ធសពឪពុកបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគា ធិបតី ហ៊ុន នាង ដែលបានទទួលមរណភាព កាលពីព្រឹកទាបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣កន្លងទៅ ។
នៅក្នុងឱកាសនៃការមកដល់ របស់នាយករដ្ឋមន្រ្តី យីងឡាក់ ខាងលើនេះ គេបានសង្កេតឃើញវត្តមាន លោក ឃ្លាំង ហួត អភិបាល ខណ្ឌឫស្សីកែវ និងមន្រ្តីមួយ ចំនួនទៀត ទៅទទួលផងដែរ។
សូមបញ្ជាក់ថា សពអ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង នឹងត្រូវ បញ្ចុះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៣ នៅវត្ដវង្គត់បុរី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ក្រោយពីតម្កល់ធ្វើបុណ្យតាមប្រពៃណី ខ្មែរ នៅគេហដ្ឋានរបស់លោក ហ៊ុន សែន ក្បែរវិមាន ឯករាជ្យ រយៈពេលមួយសបា្ដហ៍មកនេះ៕