សម ​រង្ស៊ី ​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​

Cambodia News/

ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (​គ​.​ជ​.​ប​.)បាន​បញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ពុំ​អាច​បញ្ចូល​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​បានទេ ប៉ុន្តែ​តាមច្បាប់​នៅពេលដែល​ចុះឈ្មោះ​ថ្មី ទើប​អាច​ចុះឈ្មោះ​វិញ​បាន​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. ​មានប្រសាសន៍ថា ​តាមច្បាប់​បោះឆ្នោត​ជា​ធរ​មាន​ គឺ​ពុំមាន​កន្លែង​ណា បញ្ចូល​ឈ្មោះ​លោក សម រង្ស៊ី បាន​នៅពេលនេះ​ទេ ពីព្រោះថា ច្បាប់បោះឆ្នោត បើកាលណា​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ហើយ គឺ​រហូត​ទៅដល់​ការចុះឈ្មោះ​ថ្មី ទើប​អាច​ចុះ​បាន​។

ហើយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នេះ គ​.​ជ​.​ប​. ចុះឈ្មោះ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២​​ បញ្ជី​បោះឆ្នោត ត្រូវបាន គ​.​ជ​.​ប​. ផ្តល់​សុព​ល​ភាព​​រួចហើយ​​ ហើយ​បញ្ជី​បោះឆ្នោត​នេះ តាមច្បាប់​បោះឆ្នោត មិនអាច​កែប្រែ​បានទេ​។​

លោក​បាន​បញ្ជាក់ថា “​ដើម្បី​ចុះឈ្មោះ​បាន​សម្រាប់​ការបោះឆ្នោត​២០១៣​នេះ គឺ​មិនអាច​ចុះ​កើត​ទេ រហូត​ដល់​ចុងឆ្នាំ​២០១៣ ដែល​យើង​ត្រូវ​ចុះឈ្មោះ​ប្រចាំឆ្នាំ ពី​ខែតុលា ទើប​អាច​ចុះឈ្មោះ​បាន មានន័យថា ក្រោយ​ការបោះឆ្នោត យើង​ពុំមាន​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​​​នៅ​​ពាក់កណ្តាល​ទី នៅពេល​បោះឆ្នោត​បានទេ​” ៕ ​ បញ្ចូល​អត្តបទ៖ ហេង នាង​

Related Articles

Back to top button
Close
Close