គុណ​ប្រយោជន៍​នៃ​ការ​បំ​បៅ​ដោះ​កូន​ដោយទឹ​ក​ដោះ​ម្ដាយ​

Cambodia News/

សុខភាព៖ តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញ​ភស្ដុតាង​បន្ថែមថា ការ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្ដាយ ល្អប្រសើរ សម្រាប់​ការរីកចម្រើនផ្នែក​ខួរក្បាល​ទារក​។​ ​

1ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ស្ថិតក្នុង​អាយុ ២​ឆ្នាំ ទារក​ត្រូវបាន​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ តែ​ម្យ៉ាង យ៉ាងតិច​ ​រយៈពេល ៣​ខែ បាន​បង្កើន​ការ​វិវឌ្ឍន៍​ផ្នែក​សំខាន់ៗ​នៃ​ខួរ​ក្បាល បើ​ប្រៀបធៀប​ចំពោះ​ទារក​បំបៅ​ដោយ​ម្សៅ​ទឹក​ដោះ​គោ​ ​តែមួយ​មុខ ឬ​ទារក​បំបៅ​លាយ​គ្នា​ទាំង​ម្សៅ​ទឹកដោះគោ និង​ទឹកដោះ​ម្ដាយ​។​ ​

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការ​លួត​លាស់​បន្ថែម គឺ​ភាគច្រើន​នៅក្នុង​ផ្នែក​សំខាន់ៗ​នៃ​ខួរក្បាល រួម​ ​មាន ការ​វិវឌ្ឍន៍​ផ្នែក​ភាសា​និយាយ មុខងារ​ផ្លូវ​ចិ​ត្ដ និង​ភាព​​​ប៉ិនប្រសប់​នៃ​ការវិនិច្ឆ័យ​។​ ​អ្នកសិក្សា​ស្រាវជ្រាវ​លើក​ឡើងថា នេះ​មិនមែនជា​លើ​ទី​១​ទេ ដែល​អ្នកជំនាញ​ណែនាំ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ ​ដោះ​ម្ដាយ ជួយ​ដល់​ការ​វិវឌ្ឍន៍​ខួរក្បាល​របស់​ទារក​នោះ​។​ ​

​នេះ​ជាការ​សិក្សា លើ​ក​ទីមួយ​ហើយ ដោយ​ការ​ឆ្លោះ​មើល​ខួរក្បាល​របស់​ទារ​ក ដើម្បី​ពិនិត្យ​រក​ភាពខុសប្លែក​គ្នា​ដែល​ផ្សារភ្ជាប់​ ​គុណប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ និង​ខួរក្បាល​របស់​ទារក​វ័យ​ក្មេង និង​ទារ​កមាន​សុខភាព​ល្អ​៕ វត្តី​

Related Articles

Back to top button
Close
Close