រដ្ឋាភិបាលស៊ុយអែត យកចិត្តទុកដាក់ចំពោះការបោះឆ្នោតនៅកម្ពុជា
Cambodia News/
ដោយ៖ បេឡា/
ភ្នំ ពេញ៖ ក្នុងការកិច្ចប្រជុំលាបញ្ចប់បេសកកម្មរបស់លោកជំទាវ Anne HogLund ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅកម្ពុជា ជាមួយឯកឧត្ដម ហោ ណាំហុង នៅក្រសួងការបរទេស នាថ្ងៃទី ១៥នេះ បានឲ្យដឹងថា រដ្ឋាភិបាលស៊ុយអែត មានការយកចិត្តទុកដាក់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។
បើតាម សម្ដីរបស់ លោកជំទាវ Anne HogLund បានឲ្យដឹងថា រដ្ឋាភិបាលស៊ុយអែតបានតាមដាន ដោយដិតដល់ចំពោះដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសលោកជំទាវ បានសរសើរចំពោះដំណើរការ នៃការឃោសនាបោះឆ្នោតនេះថា មិនមានអំពើរហឹង្សា ប្រព្រឹត្តទៅដោយសន្តិភាពនឹងរលូន។
ដើម្បីឲ្យដំណើរ ការនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ ប្រព្រឹត្តទៅ ដោយរលូន មានយុត្តិធម៌ និងតម្លាភាពចំពោះគណៈបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំងនោះ លោកជំទាវ Anne HogLund បានបញ្ចាក់ថា រដ្ឋាភិបាលស៊ុយ អែត បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើម របស់រដ្ឋាកម្ពុជាក្នុងការស្នើរឲ្យព្រះមហាក្សត្រលើកលែង ទោសឲ្យលោកសមរង្ស៊ី ដើម្បីឲ្យចូលរួមក្នុងដំណើរការនៃការបោះឆ្នោតនេះ។ ហើយម្យ៉ាងទៀត រដ្ឋាភិបាល ស៊ុយ អែត ក៏បានស្វាគមន៍យ៉ាង ខ្លាំង ចំពោះការដោះលែង លោកសមរង្ស៊ីឲ្យរួចទោសនេះផងដែរ។
ទំនាក់ទំនងការ ទូត រវាង ស៊ុយ អែត និង កម្ពុជាចាប់ផ្ដើម តាំងពី ឆ្នាំ ១៩៩១ ដោយប្រទេសស៊ុយអែត គ្រាន់តែបង្កើត ជាការិយាល័យសហប្រតិបត្តិការ ហើយក៏បានដំឡើងទៅជា ស្ថានឯអគ្គរាជទូតនៅកម្ពុជាត្រឹម ឆ្នាំ២០១០។
កា របោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅយ៉ងប្រសើរ ដោយសារមានការចូលរួមសង្កេតការ ពីបណ្ដា ប្រទេស អាស៊ានដែល ហើយក្រៅពីនោះក៏នៅមានប្រទេសក្រៅតំបន់ ដូចជា ណូវែលសូឡង់ និង ឥណ្ឌា ចំពោះប្រទេស ស៊ុយ អែត មិនទាន់បានសន្យា បញ្ជូនអ្នកអង្កេតការនៅឡើយទេ ដើម្បីត្រូតពិនិត្យក្នុង ដំណើរការនៃការបោះឆ្នោតនា ថ្ងៃទី ២៨ នេះខាងមុខផងដែរ៕