មន្រ្តីកម្ពុជាមួយចំនួនមានឱកាសទទួលបានអាហារូបករណ៍ទៅប៉ាគីស្ថាន
Cambodia News/
ដោយ៖ បេឡា/
ភ្នំពេញ៖ នៅក្នុងកិច្ចជុំនួបពិភាក្សាលាគ្នាបញ្ចប់បេសក្ខកម្មរបស់ឯកឧត្តម Amjad Ali Sher ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាថ្ងៃទី ១៥ កក្កដា មន្រ្តីកម្ពុជាមួយចំនួននឹងមានឱកាសទទួលបានអាហារូបករណ៍ទៅប៉ាគីស្ថាន ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរនេះ។
បើតាមសម្ដីរបស់លោក កុល គួង ដែលជាអ្នកនាំពាក្យរបស់ក្រសួងពត៌មានបានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិភាក្សាគ្នានេះ ឯកឧត្ដម ហោ ណាំហុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ប៉ាគីស្ថាន ដែលបានផ្ដល់ជាអាហារូបករណ៍មួយចំនួនដលមន្ត្រីនៅក្នុងប្រទេសកម្ពុជាឲ្យបានបន្តការសិក្សានៅប្រទេសប៉ាគីស្ថាន។
ហើយកន្លងមករដ្ឋាភិបាលបានផ្ដល់ជាសម្ភារ បច្ចេកទេសមួយចំនួនដល់ក្រសួងការបរទេសកម្ពុជា ដូចជា កុំព្យូទរ័ ៣៥ គ្រឿង ម៉ាស៊ីនព្រីន ១០គ្រឿង និងម៉ាស៊ីន ហ្វូតូ គូពី ២គ្រឿង ផងដែរ។
គួរបញ្ចាក់ផងដែរថា ប្រទេសប៉ាគីស្ថាន ធ្វើកិច្ចសហប្រតិបត្តិការកាទូតជាមួយប្រទេស កម្ពុជាតាំងពីឆ្នាំ ១៩៥២ ហើយ ចាប់ផ្ដើមឡើងវិញម្ដងទៀត នៅឆ្នាំ ១៩៩២ ហើយមានទំនាក់ ទំនង ពាណិជ្ជកម្មចំនួន ១០៣លានដុល្លារ៕