ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​គោរព​វិញ្ញាណ​ក្ខន្ធ​ ឪពុក​បង្កើត ​របស់​លោក ​ហ៊ុន​ សែន​

Cambodia News/

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ដែល​ជា​ថ្ងៃ​ទី​២​ ​នៃ​ពិធី​បុណ្យសព​របស់​អ្នកឧកញ៉ា​មហា​ភក្ដី​ សប្បុរិស​ ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​​ ឪពុក​បង្កើត​ របស់​​លោក​ នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន​ សែន​  ​មាន​ព្រះ​វត្ដមាន​ ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះ​មហា​ ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​។

ព្រះមហាក្សត្រ និងសម្ដេចម៉ែគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្ដី សប្បុរិស ភោគាធិបតី ហ៊ុន នាង។
ព្រះមហាក្សត្រ និងសម្ដេចម៉ែគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្ដី សប្បុរិស ភោគាធិបតី ហ៊ុន នាង។

កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ អ្នកឧកញ៉ា​ មហា​ភក្ដី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ ដែល​លោក​បាន​ចែក​ឋាន​លាចាក​ទៅ​កាន់​ បរលោក​ខាង​មុខ​កាលពី​វេលា​ម៉ោង​៤​និង​ ១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​​ បាន​ប្រព្រឹត្តទៅនៅ​ភូមិ​គ្រឹះ​​ លោក​ ហ៊ែន ​សែន ​និង​លោក​ ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ក្បែរ​ វិមាន​ឯករាជ្យ​។

សូម​បញ្ជាក់​ថា​ មុន​នឹង​ព្រះករុណា​ និង​សម្ដេចម៉ែ​បាន​ស្ដេច​យាង​ដល់​កម្ម​ វិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ ភក្ដី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង ក៏​មាន​វត្តមាន​​ថ្នាក់ដឹកនាំ​សំខាន់ៗ​រួម​មាន​​លោក​​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​លោក​ជំទាវ​ រួម​នឹង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​បាន​អញ្ជើញ​ មក​ជា​បន្ដបន្ទាប់​ដើម្បី​សម្ដែង​ភារ​វ​ភក្ដី​និង​ក្ដី​អា​លោះ​អាល័យ​ សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​លោកតា​ដែល​ជា​អ្នក​មានគុណ​របស់​ លោក​ ហ៊ុន សែន ​និង​លោក​ជំ​ទាវ ប៊ុ​ន​ រ៉ា​នី​ លោក​ លោកស្រី​ជា​កូន​ ជា​ចៅ​ ចៅទួត​ និង​សាច់សាលោហិត​ ទាំងអស់​ដែល​លោក​ធ្លាប់​មាន​ព្រហ្ម​ វិហារធម៌​ចំពោះ​កូន​ចំពោះ​ចៅ​ ចៅទួត​ ក៏​ដូច​ជា​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ អភិវឌ្ឍ​កសាង​សមិទ្ធផល​នានា​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​ក្នុង ​ វិស័យ​អាណាចក្រ​ និង​ពុទ្ធចក្រ​ដូច​ជា​ ការ​ជួយ​សាងសង់​បណ្ណាល័យ​ សាលារៀន​ និង​សមិទ្ធផល​នានា​ជា​ច្រើន​ទាំង​នៅ​រាជធានី​និង​បណ្ដា​ខេត្ដ​នានា​៕

Related Articles

Back to top button
Close
Close