បុរស​ម្នាក់​​បើក​រថយន្ត​សម្រុក​ចូល​ស្ថាន​ទូត​អាម៉េរិក​នៅ​អូស្រ្តាលី​​​

បុរស​ដែល​បង្ក​ការ​រំខាន់​ដល់​ សន្ដិសុខ​នៅ​ ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​ ប្រចាំ​​ក្រុង​ Canberra កាលពី​យប់​មិញ​នោះ​ ត្រូវ​ឡើង​តុលាការ​ដំបូង​ក្នុង​​ក្រុង​មួយ​​នៅ​ថ្ងៃ​នេះ។

បុគ្គលិក ​សន្ដិសុខ​នៅ​ស្ថានទូតអាម៉េរិក​​និយាយថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ម្សិល​​មិញ​នេះ​មាន​បុរស​ម្នាក់​​​​បើក​រថយន្តមួយ​ ​គ្រឿង​ចូល​ទៅ​ស្ថាន​ទូត​​ហើយ​នៅ​សល់​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​ទ្វារ​យាម ស្រាប់​តែ​បិទ​ភ្លើង​រថ​យន្ត​ហើយ​​បន្ថែម​ល្បឿន​សម្រុក​ចូល​តែម្ដង។ ​

មានការ​វាយ​តម្លៃថា​ស្ថានទូត​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​មួយ​សែន​ដុល្លារ​ដើម្បី​ជួស​ជុល​ការ​ខូច​ខាត។

ជន​ល្មើស​ដែល​មាន​​អាយុ៣០​ឆ្នាំ​ ត្រូវបាន​​គេ​នាំ​ទៅ​ពិនិត្យ​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close