ជំងឺបេះដូងអាចកើតមានដោយការធុញថប់នៅកន្លែងធ្វើការ
Cambodia News/
សុខភាព៖ មានក្រុមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងកាលពីថ្មីៗនេះថា ចំពោះភាពតានតឹងយ៉ាងខ្លាំងនៅកន្លែងធ្វើការជាហេតុផលដែលអាចរួមចំណែក ធ្វើឲ្យសុខភាពអវយវៈបេះដូងមានគ្រោះថ្នាក់ឆាប់ៗ។ ពួកគេក៏បានវិភាគទិន្នន័យមនុស្ស២០ម៉ឺននាក់ និងរកឃើញថា ភាពធុញថប់ក្នុងអាជីពការងារអាចនាំហានិភ័យ និងបង្កជាជំងឺបេះដូងក្នុងទម្រង់ផ្សេងៗ។
មិនតែប៉ុណ្ណោះភាពតានតឹងនៅកន្លែងធ្វើការ ក៏អាចបង្កើនអត្រាស្លាប់ដោយសារជំងឺនេះដល់ទៅ២៣ភាគរយដែរ។ ទោះជាយ៉ាងណាអត្រាប្រឈមនឹងជំងឺបេះដូងដោយសារសម្ពាធការងារនៅទាបជាង ឥទ្ធិពលអវិជ្ជមានពីការជក់បារី និងកង្វះលំហាត់ប្រាណ។ អ្នកជំនាញបានណែនាំថា កង្វល់នៅកន្លែងធ្វើការដែលប៉ះពាល់ដល់សុខភាពបេះដូង អាចបន្ធូរបន្ថយបានតាមរយៈការហាត់ប្រាណទៀងទាត់ និងការស្តាប់តន្ត្រីសប្បាយៗ៕ ដោយ៖ វត្តី