អតីត “បិតាអាភៀន” នៅមីយ៉ាន់ម៉ាបានទទួលមរណភាព
អតីតទាហ៊ានជាន់ខ្ពស់ម្នាក់នៃ របបយោធា ភូមាដែលល្បីឈ្មោះខាង អាក្រក់ និងជាអ្នកជួញដូរគ្រឿងញៀនដ៏ចម្បងម្នាក់ផងនោះបានស្លាប់ហើយ។
លោក Lo Hsing Han ដែលគេឲ្យឈ្មោះនាមថា “បិតាអាភៀន” បានចៀសផុតពីការដាក់ទោសប្រហារជីវិតនៅក្នុងពេលលោកទើបចាប់ផ្ដើម ជួញដូរគ្រឿងញៀនដំបូង ហើយក្រោយមកលោកបានក្លាយទៅជាសេដ្ឋីម្នាក់ដឹកនាំក្រុមហ៊ុនធំមួយ របស់ប្រទេសមីយ៉ាន់ម៉ា។
លោកបានបង្កើតក្រុមហ៊ុន Asia World ដោយធ្វើឲ្យលោកក្លាយទៅជាមហាសេដ្ឋីម្នាក់នៅក្នុងប្រទេសមីយ៉ាន់មា ដោយសារបានទទួលការងារកុងត្រាច្រើនដែលបានប្រាក់ចំណេញខ្ពស់ពី ក្រុមរបបយោធាភូមា។
នៅឆ្នាំ២០០៨ សហរដ្ឋអាម៉េរិកបានកត់ឈ្មោះលោក Lo Hsing Han និងកូនប្រុសឈ្មោះ Steven ក្នុងបញ្ជីខ្មៅថាប្រតិបត្ដិករហិរញ្ញវត្ថុដ៏សំខាន់នៅរបបយោធាភូមា ហើយអាម៉េរិកក៏បានដាក់ទណ្ឌកម្មលើពួកគេទាំងពីរដែរ ដោយសារឪកូនទាំងពីរនេះ មានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយនឹងពួកអតីតឧត្ដមសេនីយ៍ យោធាភូមា៕ (Radio Australia)