លោក ​សម​ រង្ស៊ី ​នឹង​ត្រូវ​ចាប់​ខ្លួន ​បើ​សិន​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​

Cambodia News

ភ្នំ​ពេញ​៖ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​កាល​ពី​ចុង​សប្តាហ៍​មុន​ដែល​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាង​មុខ លោក​ឧត្តម​សេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​បាន​អះអាង​ថា ដីកា​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​អនុវត្ត​ន៍​ភ្លាម ប្រសិន​បើ​លោក​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ

លោក​ឧត្តម​សេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា «ការ​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី គឺ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ក្នុង​ករណី​ដែល​លោក សម រង្ស៊ី ពិត​ជា​មក​មែន​នោះ នគរបាល​ជាតិ​ ដែលជា​ស្ថាប័ន​ប្រតិបត្តិ​ច្បាប់ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​ដីកា​របស់​តុលាការ​ឡើយ»។

សូម​បញ្ជាក់​ដែរ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេសកម្ពុជា បាន​និរទេស​ខ្លួន​ឯង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក បន្ទាប់​ពី​រដ្ឋសភា​បាន​ដក​អភ័យ​ឯកសិទ្ធិ​​តំណាង​រាស្រ្ត​របស់​លោក ហើយ​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២ឆ្នាំ ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ការ​ផ្សា​យ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម៕

Related Articles

Back to top button
Close
Close