សាន សុម៉ាលី ផ្ទុះជម្លោះជាមួយបុរសម្នាក់តាមហ្វេសប៊ុក
Cambodia News /
ព័ត៌មានកម្សាន្ត/
ភ្នំពេញ៖ តារាសម្តែងដែលចូលចិត្តសំញ៉ែងដើមទ្រូង នាង សាន សុម៉ាលី បានឆ្លើយឆ្លងជាជម្លោះបែកផ្សែងជាមួយបុរសវ័យក្មេងម្នាក់តាមរយះបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបុរសរូបនោះបានសសេររិះគន់ដាក់នៅពីក្រោមរូបថតដែលតារាសម្តែងរូបនេះបានបង្ហោះដែលមានខ្លឹមសារថា នាងស្អាតតែអត់តម្លៃយកសិល្បៈធ្វើជាឈ្នាន់ឈានទៅរកភាពល្បីល្បាញ។
ការជេរប្រមាថចេញពីបុរសវ័យក្មេងម្នាក់នេះតាមរយះបណ្តាញព័ត៌មានសង្គមដ៏ទំនើបមួយនេះបានធ្វើឲ្យតារាស្រី ដែលល្បីល្បាញខាងស៊ិចស៊ីរូបនេះក្តៅស្លឹកត្រចៀក និងបានសសេរតបទៅវិញដោយមិនសំចៃមាត់ ដោយបានសរសេរជាភាសាខ្មែរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេស ប៊ុករបស់នាងថា “សួរថា បុរសម្នាក់នេះ មានសិទ្ធិអីមោរនិយាយគេចឹងគេជាអ្នកសិល្បៈ មែនខ្ញុំមិនមែនមនុស្ស ចឹងទេអ្នកអែងគ្មានសិទ្ធិ អីមកនិយាយ អ្នកសិល្បៈចឹងទេ ? អ្នកអែងមិនចូលចិត្តគេ កុំថាឲ្យរូបគេ? ខ្ញុំមិនដែលស្គាល់មនុស្ស ដូចអ្នកអែង មនុស្សឈ្លើយ សង្គមមិន អោយតម្លៃមនុស្ស … ឈប់មកនិយាយចឹងទៀត …?? “។
ទំណនងជាឆ្លើយតបជាមួយមិត្តភក្តិ ដែលព្យាយាមសម្របនាងកុំខឹង សាន សុម៉ាលី ក៍បានសសេរបន្ថែមថា នេះសួរថាមនុស្សម្នាក់នេះគាត់មកនិយាយចឹងដាក់ខ្ងុំហើយ មិនអោយញុំខឹងទេហ៊ខ្ងុំមានគ្រួសា,,ផ្តល់កាស្រលាញ់មកខ្ងុំតែម្នាក់នេះមានសិទ្ធអីមកនិយាយមើលងាយខ្ងុំ ខ្ងុំនិយាយដើម្បីកុំអោយមនុស្សនេះចេះតានិយាយមិនល្អអ្នកសិល្បះទៀត ហើយយសូមម្យ៉ាងចុះបើចង់រករឿងខ្ងុំ ខ្ងុំអត់មានពេលអត់ប្រយោជ៏ជាមួយអ្នកអែង…ណា..សូមមិត្តទាំងអស់មើល គាត់និយាចឹងសុំទេ?
នៅក្នុងនោះផងដែរ សាន សុម៉ាលី បានបញ្ចេញយោបល់ និងប្រាប់ទៅដល់មិត្តភក្តិ របស់នាងថា មូលហេតុ ដែលធ្វើឲ្យនាងប្រើពាក្យសំដីបែបនេះ ដោយសារតែបុរសម្នាក់នោះបានជេរប្រទេចនាងដោយសំដីមិនសមរម្យ មកលើមនុស្សស្រីជាន់ឈ្លីកិត្តិយសគេ ដោយវាយតម្លៃថា អ្នកសិល្បៈមិនល្អ ថាគេអាក្រក់គ្រប់បែបយ៉ាង ហើយបើឃើញគេមានអ្វី ដែលល្អតែងតែលើកឡើងថា គេបានមកតាមផ្លូវកាត់។នាងនិយាយបន្ថែមថា ចាខ្ញុំអត់ស្គាលគាត់ទេមកនិយាយចឹងហើយយផុសរូបញុំទៀតអ្នកអែងស្អប់ញុំម្នាក់មានមនុស្សដែលស្រលាញ់នឹងទទួលការាប់អានជាមួយខ្ងុំជាច្រើនទៀត...។នាងបញ្ជាក់ថា ញុំចង់អោយមិត្តដឹងថាខ្ងុំមិនបានរករឿងគាត់ទេ?គាត់គួតាឈប់មកនិយាយចឹងទៀត..។
គួរបញ្ជាក់ថា សាន សុម៉ាលី បានចាប់ផ្តើមល្បីឈ្មោះខ្លាំងតាមរយះរឿង “កាកី” ដែលមានឈុតបង្ហាញពីសម្រស់ ដើមទ្រូងដ៏ទ្រលុកទ្រលន់ របស់តារាឯកស្រីរូបនេះ ប៉ុន្តែ នាងហាក់បាត់ទីផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីផ្ទុះរឿងអាស្រូវផ្ទាន់ៗ។ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែលេងខ្លួន មិនចាញ់តារាថ្មីឡើយ។
ដោយគ្មានឈាមជ័រជាអ្នកសិល្បៈ សាន សុម៉ាលី មានស្រុកកំណើតនៅខេត្ដបាត់ដំបង ហើយ ចាប់ផ្ដើមចូលសិល្បៈតាមរយៈការចាប់អារម្មណ៍របស់អ្នកដឹកនាំ រឿងម្នាក់ នៅពេល ដែលនាងមកភ្នំពេញចូលរួម ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំ២០០៣។ ដោយទេពកោសល្យពីកំណើតគួបផ្សំនឹងបង្ហាត់បង្ហាញពីអ្នកដឹកនាំរឿង ទើបសាន សុម៉ាលី អាចមានឱកាសក្លាយជាតួឯកក្នុងរឿងភាគដំបូងគឺរឿងកាកីនេះតែម្តង។ រហូតមកដល់ពេលនេះ សុម៉ាលីបានចូលរួមសម្ដែងខ្សែភាពយន្ដបាន ប្រមាណជាង២០រឿង ហើយដោយឡែកចម្រៀងខារ៉ាអូខេបានសម្ដែងបានជាច្រើនស្ទើរតែរាប់មិនអស់៕ ស.រ