រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ជំនួយ​សម្រាប់​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​និង​អាស៊ី

រដ្ឋា​ភិបាល​នឹង​ផ្តល់​ថវិកា ៣៥លានដុល្លារ សម្រាប់​រយៈ​ពេល​១០ឆ្នាំ ​ដល់​​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​សមត្ថ ភាព​ធ្វើ​ការ​ជាមួយ​​អាស៊ី (National Centre for Asia Capability)។

មជ្ឈមណ្ឌលនេះ រួម​ដំណើរការ​ដោយ សកលវិទ្យាល័យ​ទីក្រុង​មែលប៊ិន (Melbbourne) និង​សកល​វិទ្យាល័យ​​រដ្ឋ​ញូវសៅធ៍វែលស៍ (New South Wales) ​​ក្នុង​គោល​​ដៅ​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​​មក​ពី​ស្ថាប័ន​រដ្ឋ  ក្រុមហ៊ុន​ពាណិជ្ជកម្ម  និង​សកល​វិទ្យាល័យ​ផ្សេងៗ ក៏ដូចជា​កម្ម​វិធី​បង្រៀន ដើម្បី​ជួយ​ដល់​កន្លែង​ធ្វើ​ការ​អូស្ត្រាលី ត្រៀម​ខ្លួន​​សម្រាប់​​គោល​នយោបាយ​ទំនាក់​ទំនង​​ជាមួយ​អាស៊ីហៅថា​​​ “សតវត្សរ៍​អាស៊ី”។

​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Richard Marles ប្រកាស​ថា នេះគឺ​ជា គម្រោង​​​​​តម្លៃ ៦០លាន​ដុល្លារ  ដែល​ក្នុង​នោះ ​រដ្ឋា​ភិបាល​អូស្ត្រាលី កំពុង​ផ្តល់​ជំនួយ​ថវិកា​ចំនួន ៣៥លាន​ដុល្លារ។

លោក Richard Marles មាន​ប្រសាសន៍​ថា ​មូលដ្ឋាន​គ្រឹះ​នៃ​គម្រោង​នេះ​ គឺ​ការ​ព្យាយាម និង​ធ្វើ​ឲ្យ​អូស្ត្រាលី​មាន​សមត្ថភាព​ប្រសើរ​ក្នុង​​ការ​ធ្វើ​ការ​ជា​មួយ​ អាស៊ី ហើយ​ផ្នែក​​មួយ​នោះ​គឺ​ភាសា។

​លោក​បាន​បន្ថែម​ថា យ៉ាង​ណា​ក៏​ដោយ​គម្រោង​នេះ​មិន​ត្រឹម​តែ​រឿង​ភាសា​នោះ​ទេ ប៉ុន្តែ​​គឺ​ការ​ប្រឹង​ប្រែង​ដើម្បី​ទំនុក​ចិត្ត​ថា ​អ្នក​ដែល​ធ្វើ​ជំនួញ​ជាមួយ​អាស៊ី មាន​​ការ​យល់​ដឹង​បាន​ប្រសើរ​ អំពី​វប្បធម៌​ដែល​ពួក​គេ​ធ្វើ​ការ​ជាមួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close