ករុណាពេជ្រ ឆ្លើយតបការរិះគន់ពាក់ព័ន្ធការចូលប្រឡូកក្នុងឆាកនយោបាយ
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ ដោយអត់ទ្រាំនិងការជេរប្រមាថនិងរិះគន់ពីមហាជនមួយចំនួនដែលនិយមលេងFacebook ដោយបានលើកឡើងថា ខ្លួនជាតារាម្នាកបែរជាចូលខ្លួនប្រឡូកក្នុងឆាកនយោបាយនោះ តារាចម្រៀងប្រចាំផលិតថោន លោក ករុណាពេជ្រ បានចេញមកបកស្រាយឆ្លើយតបទៅកាន់អ្នកដែលបានជេរប្រមាថទាំងនោះ។
នៅក្នុងវីដេអូឃ្លីបដែលមានរយះពេលជិត៧នាទីដែលបានបង្ហោះនៅក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួនលោកករុណាពេជ្រ បានរៀបរាប់ថា សួស្តីប្រិយមិត្តទាំងអស់ ថ្ងៃនេះខ្ញុំសប្បាយចិត្តក្នុងនាមជាយុវជនម្នាក់ ដែលត្រូវបានផ្តល់សិទ្ធសេរីភាពយ៉ាងពេញលេញដោយមិនមានការបង្ខិតបង្ខំក្នុងការជ្រើសរើសនូវអ្វីដែលខ្លួនស្រឡាញ់ ពេញចិត្ត ហើយយុវជនទាំងអស់ និងប្រជាពលរដ្ឋខ្មែរទាំងអស់គឺមានសិទ្ធដូចគ្នាផងដែរ ហើយខ្ញុំក៍សូមអរគុណនូវអ្វីដែលខ្ញុំបានPost ពីអារម្មណ៍ពិតរបស់ខ្ញុំ ដែលខ្ញុំបានបញ្ជាក់ថា ហេតុអ្វីបានជានៅក្នុងFacebook ឥឡូវនេះនៅពេល ដែលបើកទៅឃើញតែមានការជេរប្រមាថគ្នាដោយជនម៉ាចំនួន ហើយខ្ញុំបានPost ពីអារម្មណ៍ពិតក៍ត្រូវបានគេជេរដូចគ្នាដែរ។
ប៉ុន្តែមុនដំបូងដូចជាមានអារម្មណ៍ថាដូចជាគិតបន្តិចបន្តួចដែរ តែតាមការសង្កេតទៅការជេររបស់ជនម៉ាចំនួនតូចនោះគឺសុទ្ធតែអ្នកដែលមិនមានរូបពិតទី១អ្នកដែលមិនទទួលស្គាល់ការពិតថាខ្លួនឯងជានរណាផង។ ទី២អ្នកជេរនោះមុខតែដដដែលៗចូលមកជេរជួនកាលមើលទៅពេលវេលាតែមួយបីAccount វាដូចជារឿងចៃដន្យពេក។បាទសង្ស័យតែអ្នកជេរនោះជាមនុស្សតែម្នាក់ដែលមានAccount ៥០ ទៅ១០០ ដើម្បីគាត់អង្គុយតែចាំជេរ ហើយដើម្បីធ្វើរូបភាពនេះរូបភាពនោះឲ្យមានភាពចលាចលពេញសង្គមហ្វេសប៊ុកការពិតទៅជាការមិនពិតធ្វើឲ្យប្រជាជនពិបាកក្នុងការទទួលយក ដែលប្រពៃណីខ្មែរយើងមានចរិកថ្លៃថ្នូរមិនមែនមកឃើញតែជេរ ថាចេះថាចោះសុទ្ធតែពាក្យអសុរស តើកន្លែងណាមួយដែលថាពួកយើងជាខ្មែរហើយមានភាពថ្លៃថ្នូរនោះ? យើងមានសិទ្ធក្នុងការប្រកួតប្រជែង ធ្វើអ្វីតាមតម្រូវចិត្ត តាមអ្វីដែលយើងចូលចិត្ត យើងព្យាយាមទៅអ្វីដែលគេធ្វើបានយើងធ្វើដូចគេទៅ អ្វីដែលល្អគឺវាត្រឹមត្រូវណាស់ហើយ។
ប៉ុន្តែកោតសសើរអ្នកដែលបង្កើតAccount នឹងតែម្នាក់ហើយបង្កើតឲ្យច្រើនអង្គុយចាំតែជេរ។ ពាក្យខ្លួនគាត់ច្រើនដាក់ថាខ្ញុំជាខ្មែរ តែខ្ញុំសូមប្រាប់ថា ចរិករបស់ខ្មែរគឺគ្មានភាពអមនុស្សធម៌ គ្មានសន្តិសម្បញ្ញនះក្នុងខ្លួន ដែលមិនដឹងរឿងអីផងគេជេរ អ្នកណា ដែលធ្វើអ្វីមិនដូចគាត់ គាត់ជេរ ចឹងគាត់នឹងទៅជាមនុស្សអាត្មានិយមបាត់ទៅហើយ។ ចឹងបានថាអរគុណអ្នក ដែលនៅក្នុងFacebook ដែលភាគច្រើនគាត់បានគាំទ្រនូវអ្វី ដែលខ្ញុំបានបង្ហោះនោះ ព្រោះខ្ញុំមិនបានជាអ្នកនយោបាយ ហើយខ្ញុំក៍មិនបានបង្ហាញពីគោលគំនិតនយោបាយដែរ ព្រោះខ្ញុំអត់ចេះក្នុងផ្នែកនឹងទេ គ្រាន់តែអ្វីដែលសំខាន់នោះ ខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលចង់បង្ហាញពីសេរីភាពពេញលេញ ព្រោះសម័យនេះគ្មានអ្នកណាគេបង្ខិតបង្ខំឡើយ។
មិនមែនគាត់មិនចេញចិត្តនរណា គាត់ចេញមកជេរ សួរថាតើសិទ្ធសេរីភាពនោះស្ថិតនៅត្រង់ណា? ហើយបើមិនទាន់អីផងថា សេរីភាព សេរីភាពគ្រប់សព្វបែបយ៉ាង បើមិនទាន់អីផងជេរប៉ុននឹងហើយ បើទៅថ្ងៃមុខទៅមានការងារអីច្រើនជាងនឹងទៀតទៅហើយគេមិនធ្វើតាមនោះមិនដឹងជាជេរឬបង្កើតរឿងឬទង្វើអ្វីទៀតក៍មិនដឹង។ ចឹងចង់ឲ្យបងប្អូនម៉ាចំនួននោះកែប្រែមកវិញ បើសុជីវធម៌ខ្មែរនោះគឺមានច្រើនណាស់ មានសំដីទន់ភ្លន់បង្ហាញពីចរិកខ្មែរមិនមែនជាចរិកជេរទេបាទ ហើយខ្ញុំជឿថាមិនមែនតែផ្ទះយើងផង សូម្បីតែផ្ទះមួយនៅជិតខាងយើងគាត់ឈ្លោះគ្នាជេរកូន ជេរចៅយើងវាធុញទ្រាន់ណាស់ទៅហើយចុះទម្រាំនៅក្នុងគ្រួសារយើងបើកភ្នែកឡើងជេរៗ តើយើងមានអារម្មណ៍បែបណាដែរ? ហើយធ្វើនេះកំពុងតែធ្វើឲ្យបរទេសគេមើលងាយយើងតាមរយះជនម៉ាចំនួនដែលយកសុជីវធម៌ខ្មែរយើងយកទៅលប់បំបាត់ចោលយកទង្វើជេរយកមកដាក់នៅក្នុងខ្លួនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអស់ជំនឿ។
គួបញ្ជាក់ថា ចាត់ទុកថា នេះជាលើកទីមួយហើយសម្រាប់អ្នកសិល្បះដែលបានចេញមុខបកស្រាយពាក់ព័ន្ធការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនដែលបានចោទប្រកាន់មកលើសិល្បះករដែលបានយកខ្លួនចូលឡូកឡុំក្នុងឆាកនយោបាយនោះ។
គេសង្កេតឃើញថា នៅក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោតរយះពេលប៉ុន្មានថ្ងៃមកនេះមានសិល្បះករ សិល្បះការិនីជាច្រើនរូបបាននាំគ្នាចូលរួមដង្ហែរក្បួនឃោសនាឲ្យគណបក្សប្រជនជនកម្ពុជា ហើយមិនមែនតែលោក ករុណាពេជ្រ តែម្នាក់នោះទេ ដែលត្រូវបានគេរិះគន់នោះពោលក៍មានសិល្បះមួយចំនួនទៀតក៏ជួបរឿងដូចគ្នានេះដែរ។
យ៉ាងណាក៍ដោយពួកគេទាំងបានសម្តែងនូវអារម្មណ៍ដូចគ្នាថា នេះជាសិទ្ធរបស់បុគ្គលម្នាក់ៗ ប្រសិនបើខ្លួនស្រឡាញ់អ្នកណានោះគឺគាំទ្រអ្នកនោះ ដោយមិនមានការបង្ខិតបង្ខំឡើយ៕ ស.រ