អាជ្ញាធរប្រទេសចិនបានធ្វើការប្រហារជីវិតស្រ្តីហ្វ៊ីលីពីនម្នាក់ពីទោសរត់ពន្ធគ្រឿងញៀន
អាជ្ញាធរប្រទេសចិនបានធ្វើការ ប្រហារ ជីវិតស្រ្តីហ្វ៊ីលីពីន ម្នាក់ដោយមិនបានយកចិត្តទុកដាក់នឹងសំណើរបស់រដ្ឋាភិបាល ហ្វ៊ីលីពីនដែលអង្វរសុំការត្រាប្រណីនោះ។
ស្រ្តីរងការប្រហារជីវិតនោះបានអាជ្ញាធរចិនចាប់ខ្លួនក្នុង ពីឆ្នាំ២០១១ និងជាជនទី៥ដែលជាប់ទោសពីបទនាំគ្រឿងញៀនពីប្រទេសហ្វ៊ីលីពីន និងរងទោសប្រហារជីវិតដោយអាជ្ញាធរចិន ទោះជាប្រធានាធិបតីហ្វ៊ីលីពីនស្នើសុំឲ្យបន្ថយទោសមកនៅត្រឹមការ ជាប់ពន្ធនាគារអស់មួយជីវិតក្ដី។
គួររំលឹកថា មានអ្នកទោសជនជាតិហ្វ៊ីលីពីនរត់ពន្ធគ្រឿងញៀនដទៃទៀត សរុប២១៣នាក់ កំពុងជាប់នៅក្នុងពន្ធនាគារក្នុងប្រទេសចិន៕ (Radio Australia)