លោក បណ្ឌិត នៅមិនទាន់ចាប់ខ្លួននៅឡើយទេ
Cambodia News
ភ្នំពេញ៖ ពាក្យចចាមអារ៉ាម នៃការចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានរីករាលដាលទូទាំងប្រទេស និងនៅក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីម្សិលមិញ ប៉ុន្តែមិនមានមន្រ្តីណាម្នាក់ធ្វើការបញ្ជាក់អំពីកន្លែងដែល លោក បណ្ឌិត កំពុងស្ថិតនៅនោះទេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា លោកបានទទួលព័ត៌មានដូចដែលអ្នកកាសែតទទួលបានដែរប៉ុន្តែលោកមិនដឹង ថា តើលោក បណ្ឌិត នៅកន្លែងណាទេ។ លោកបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ គឺមិនពិតទេ។
ទោះយ៉ាងណាក្តី លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងថា លោក បណ្ឌិត នៅមិនទាន់ចាប់ខ្លួននៅឡើយទេពីព្រោះលោកបានទទួលព័ត៌មានថា លោកបណ្ឌិត នៅខេត្តមណ្ឌលគិរី ប៉ុន្តែឥឡូវនេះ យើងមិនដឹងគាត់នៅកន្លែងណាទេ៕